Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាវុធហត្ថឃាត់ខ្លួន ប្រុសស្រី ៦នាក់ សង្ស័យបក្ខពួក ក្រុមចោរប្លន់ម៉ូតូ ពីភ្នំពេញ

  • Print

ព្រះសីហនុ៖ កម្លាំងអាវុធហត្ថ ក្រុងព្រះសីហនុ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានធ្វើការឃាត់ ខ្លួនប្រុសស្រី ៦នាក់ សង្ស័យជាមុខសញ្ញា ក្រុមចោរប្លន់ម៉ូតូ ពីភ្នំពេញ ។

បើតាម លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានមាន ប្រសាសន៍ថា តាមការអង្កេតបឋម ជនសង្ស័យទំាង ៦នាក់ ដែលមានបុរស ៤នាក់ និងស្រ្តី ២នាក់នេះ អាចជាបក្ខ ពួកក្រុម ចោរប្លន់ម៉ូតូ នៅរាជធានី ភ្នំពេញ ហើយបានរត់មកលាក់ខ្លួន នៅក្នុងក្រុង ព្រះសីហនុ រួចក៏ត្រូវបាន កម្លាំងកងរាជ អាវុធហត្ថ ចាប់ឃាត់ខ្លួន បាននៅរសៀល ថ្ងៃទី២៣ ខែកុម្ភៈនេះ ។

លោក ឧត្តមសេនីយ៍ ហេង ប៊ុនទី បានបន្តទៀតថា ក្នុងសកម្មភាព បង្ក្រាបនេះ សមត្ថកិច្ច បានដកហូតម៉ូតូ ៣គ្រឿង និងសម្ភារៈ វត្ថុតាងមួយចំនួនទៀត បច្ចុប្បន្ន សមត្ថកិច្ច កងរាជអាវុធហត្ថ កំពុងសួរចម្លើយ ៕

ដកស្រង់ពី៖ដើមអម្ពិល