Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមត្ថកិច្ចតាម ចាប់ក្រុមចោរប្លន់ ទៅប៉ះមុខសញ្ញាលក់ និងជក់គ្រឿងញៀន ៣នាក់ ដកហូតបានថ្នាំញៀន ៨ថង់

  • Print

បន្ទាយមានជ័យ៖ ជនសង្ស័យ ២នាក់ ត្រូវកម្លាំងនគរបាល ក្រុងប៉ោយប៉ែត ចាប់ខ្លួននៅក្នុងបន្ទប់ ជួលមួយកន្លែងក្នុង ភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណះពួកគេលក់ និងជក់ថ្នាំញៀន សមត្ថកិច្ច ដកហូតបានថ្នាំញៀន ៨ថង់កិប ក្រោយសួរនាំ ជនសង្ស័យទាំង២ ត្រូវបានកសាងសំណុំ រឿងបញ្ជូនទៅតុលាការ ចាត់ការតាច្បាប់។

នគរបាលបានឲ្យដឹងថា ជនសង្ស័យ ទី១.ឈ្មោះ ហ៊ុល ឡុង ភេទប្រុស អាយុ៣៤ឆ្នាំ មកពីភូមិគោ ឃុំព្រៃ កប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ មុខរបរលក់ ថ្នាំញៀន ទី២.ឈ្មោះ ឡេត ម៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ មកពី ភូមិខ្ពប ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ មុខរបរមិន ពិតប្រាកដ ទី៣.ឈ្មោះ បឿន មនោ ភេទប្រុស អាយុ២២ឆ្នាំ មកពីភូមិស្លែង ឃុំលន់ ស្រុកស្អាង ខេត្តកណ្តាល មុខរបរ លក់ថ្នាំញៀន។ ពួកគេត្រូវ បានសមត្ថកិច្ច ចាប់ខ្លួនកាល ពីវេលាម៉ោង ១១នង៣០នាទី ថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០១៦ម្សិលមិញ។

អធិការនគរបាល ក្រុងប៉ោយប៉ែត លោក អ៊ុ សុផល បានឲ្យដឹង នៅថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៦នេះថា ជនសង្ស័យទាំង៣ ត្រូវបានចាប់ខ្លួន ជាបន្តបន្ទាប់ ខណះពេលដែល សមត្ថកិច្ចកំពុង តាមប្រម៉ាញ់ ចាប់ចោរ ប្លន់អាជីវករ លក់មាសផ្សាររ៉ា តែបែជាមកជួប ពួកគេទៅវិញ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចយើងដកហូត បានថ្នាំញៀនជាក់ ស្តែង៨ថង់កិប ជាប្រភេទ ខេទឹកកក ទូរសព្ទ័៣គ្រឿង ម៉ូតូ១គ្រឿង ជញ្ជីងថ្លឹង ថ្នាំញៀន១គ្រឿង និងសម្ភារះកែច្នៃ ជក់គ្រឿងញៀន មួយចំនួនធំ។ ក្រោយសួរនាំ ជនសង្ស័យ នឹងត្រូវបញ្ជូន ទៅតុលាការ ចាត់ការ បន្តតាមច្បាប់ នារសៀលនេះ៕

ដកស្រង់ពី៖ដើមអម្ពិល