Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្តក្រុងមួយ គ្រឿងបើកសុខៗ ឆ្លងម៉ូទ័រឆេះខ្ទេច

  • Print

ភ្នំពេញ៖ រថយន្តក្រុង មួយគ្រឿង កំពុងតែ បើកសុខៗ ស្រាប់តែឆ្លងម៉ូទ័រ ផ្នែកខាងក្រោយ បណ្តាលឲ្យ ឆាបឆេះខូចខាត ទាំងស្រុង សំណាងល្អ មិនមាន អ្នកធ្វើដំណើរ ណាម្នាក់រងរបួសឡើយ។ កាលពីយប់ ថ្ងៃទី១៩ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

នគរបាល បានឲ្យដឹងថា រថយន្តក្រុង ដែលរងការឆាបឆេះ ខូចខាតអស់ ទាំងស្រុង នោះម៉ាកហ៊ីយ៉ានដាយ ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 3C-5648 អ្នកបើកបរមិនត្រូវ បានគេស្គាល់ឈ្មោះ នោះទេ ដោយមានព្រូម្នាក់ រួមដំណើរ ជាមួយឈ្មោះ យិន ណាត ភេទប្រុស អាយុ៣៩ឆ្នាំ ។

បើយោងតាម ការបំភ្លឺរបស់ ព្រូរថយន្ត បានឲ្យដឹងថា មុនពេល កើតហេតុ រថយន្តកំពុង តែធ្វើដំណើរ តាមបណ្តោយផ្លូវ ខាងលើលុះមកដល់ ចំណុចកើតហេតុ ស្រាប់តែមាន អណ្តាត ភ្លើងឆាបឆេះ ចេញមកពីផ្នែក ខាងក្រោយរថយន្ត យ៉ាងសន្ធោរ សន្ធៅតែម្តង ភ្លាមៗនោះ ដែរត្រូវបាន រថយន្ត ពន្លត់អគ្គិភ័យចំនួន ពីរគ្រឿងរបស់ អធិការនគរបាល ស្រុកអង្គស្នួល ចេញមកជួយពន្លត់ ប៉ុន្តែទម្រាំបាញ់ រលត់ទៅវិញនោះ ឃើញរថយន្ត ទាំងមូល ត្រូវខូចខាត អស់ទៅហើយ ។

បើតាមការ សន្នដ្ឋាន របស់ព្រូ រថយន្តនោះ ការឆាបឆេះ រថយន្តនេះ គឺបណ្តាលមកពី ឆ្លងម៉ូទ័រ ក្នុងរថយន្ត ផ្នែកខាងក្រោយ ទោះបីជា យ៉ាងណា ក៏មិនទាន់ មានការបញ្ជាក់ ឲ្យបានច្បាស់ ពីមូលហេតុ នៃការ ឆាបឆេះ នេះឡើយ៕

ដកស្រង់ពី៖ ដើមអម្ពិល