Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរសម្នាក់ស្រវឹងស្រា ជោគឈប់ម៉ូតូដេក កណ្ដាលផ្លូវទាំងយប់ ព្រោះខ្លាចសមត្ថកិច្ច ផាកពិន័យ

  • Print

ស្វាយរៀង៖ មានការ ភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋ និងអ្នក ធ្វើដំណើរ ឆ្លងកាត់ ចោមរោម មើលយ៉ាងច្រើន ព្រមទាំង រាយការណ៍ ដល់សមត្ថកិច្ច នគរបាលមូលដ្ឋាន ខណៈដែលឃើញ បុរសម្នាក់ដេកលើ ម៉ូតូរបស់ខ្លួន ដោយអាការៈ ស្រវឹងស្រា ជោគមិនហ៊ាន បើកបរ សង្ស័យខ្លាច សមត្ថកិច្ច ផាកពិន័យ និងត្រួតពិនិត្យ ជាតិស្រវឹង។

ហេតុការណ៍ បង្កអោយ មានការ ភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីម៉ោង ៧យប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតលើកំណាត់ ផ្លូវជាតិលេខ១ ក្នុងភូមិ ក្បាលថ្នល់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ បើតាមអ្នកភូមិ បានអោយដឹងថា កាលម៉ោង៧យប់ មានបុរសម្នាក់មិន ស្គាល់អត្តសញ្ញាណ មានអាយុ ប្រមាណជាង ៣០ឆ្នាំ បានជិះម៉ូតូ មួយគ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ដោយធ្វើដំណើរពី កើតមកលិច ក្នុងល្បឿនលឿន ស្របពេលនោះ ស្រាប់តែ បុរសខាងលើ ក៏បានឈប់ម៉ូតូ ដោយអាការៈ ស្រវឹងស្រា ជោគជាំរួចក៏ដេក លង់លក់បង្ក អោយមាន ការភ្ញាក់ផ្អើល តែម្ដង។

ក្រោយពីទទួល សេចក្ដី រាយការណ៍ពី ប្រជាពលរដ្ឋថា មានបុរស ម្នាក់មិនដឹង មកពីស្រុក ណាបាន ឈប់ម៉ូតូ ដេកលង់លក់ ទាំងយប់ សមត្ថកិច្ច ក៏បានមកដល់ និងសាកសួរ ដោយបុរស ខាងលើនេះ បាននិយាយថា រូបគាត់ មកពីកម្មវិធី មួយកន្លែង ហើយក៏ បានផឹកស្រវឹងរួចក៏ ត្រលប់មក ផ្ទះវិញប៉ុន្តែ បើកមកដល់ ពាក់កណ្ដាលផ្លូវ ណាមួយ ស្រវឹងស្រា ខ្លាចគ្រោះ ថ្នាក់ចរាចរណ៍ ព្រមទាំង ខ្លាចសមត្ថកិច្ច ផាកពិន័យ ជាតិស្រវឹង ទើបគាត់ ឈប់ម៉ូតូ ដេកតែម្ដងទៅ៕

ដកស្រង់ពី៖ ដើមអម្ពិល