Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដាក់ខ្សែលួសឆក់ កណ្តុរ ព្រឹកឡើងឆក់ មនុស្សស្លាប់

  • Print

កណ្តាល៖ បុរសម្នាក់បាន រាយខ្សែលួស ដាក់ឆក់កណ្តុរ រួចហើយដើរ មកដេកផ្ទះ បាត់លុះព្រឹកឡើង ស្រាប់តែ ឆក់មនុស្សស្លាប់ យ៉ាងអណោចអធម៌ បង្កឲ្យភ្ញាក់ផ្អើល ទាំងព្រឹក ហេតុការភ្ញាក់ផ្អើលនេះ កើតឡើងកាលពី ព្រឹកថ្ងៃ១ ខែមិនា  ឆ្នាំ២០១៦ នៅចំណុចដីចំការ ក្នុងភូមិដីឥដ្ឋ កោះផុស២ ឃុំ ដីឥដ្ឋ ស្រុក កៀនស្វាយ ខេត្តកណ្តាល ។

នគរបាល បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះហ៊ិន វិចិត្រ ភេទប្រុស អាយុ ៣៥ឆ្នាំ មានមុខរបរ ជាកសិករ រស់នៅ ក្នុងភូមិ ឃុំកើត ហេតុខាងលើ ចំណែក ជនសង្ស័យ ឈ្មោះឌី ដឹប ភេទប្រុសអាយុ ៥០ឆ្នាំ មានមុខរបរ ជាកសិករ រស់នៅក្នុងភូមិ  ឃុំកើតហេតុជាមួយគ្នា ។ នគរបាលបានបន្តថា កាលពីល្ងាចថ្ងៃទី២៩ ខែកុម្ភះ ឆ្នាំ២០១៦ ជនសង្ស័យបានទៅ រាយខ្សែ លួសដាក់ឆក់ កណ្តុរនៅ ចំណុចដីចំការ ដំណំខាត់ណា រួចហើយបានដើរ មកដេកផ្ទះបាត់ លុះពេល ជនរងគ្រោះ បានឡើង ពីឆក់ត្រី ដើរកាត់ដីចំការ ខាត់ណា ស្រាប់តែទាក់ ខ្សែលួសឆក់កណ្តុរ របស់ជនសង្ស័យ បណ្តាលឲ្យ ឆក់ស្លាប់ នៅ នឹងកន្លែង ។

ក្រោយមក ទើបមានអ្នក ដឹងហេតុការណ៍ ដើរកាត់ទីនោះ រួចក៏រាយការណ៏ ប្រាប់នគរបាលប៉ុស្តិ៍ ឲ្យចុះទៅពិនិត្យ សាកសព រួចហើយ សន្និដ្ឋានថា ជនរងគ្រោះពិតជា ត្រូវបាន ខ្សែលួសឆក់ កណ្តុរឆក់ស្លាប់ ពិតប្រាកដ មែនរួចក៏ បានប្រគល់ សាកសពទៅ ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ។ រីឯជនសង្ស័យ ដែលជា ម្ចាស់ចំការដំណំខាត់ ណានោះក្រោយ ពេលកើតហេតុ បានរត់គេចខ្លួន បាត់ពុំនៅទទួល ខុសត្រូវនោះទេ ។ នគរបាលបានបន្តថា គ្រោះថ្នាក់បណ្តាល ឲ្យស្លាប់មនុស្សនេះ គឺដោយសារតែ អ្នកដាក់កណ្តុរ មានការទ្វេរប្រហែស ដាក់ឆក់ ហើយដើរចោល មិននៅចាំមើល ឲ្យបាន ត្រឹមត្រូវ ម្យ៉ាងវិញទៀត ការឆក់សត្វកណ្តុរ នេះវារមែងតែ ឆក់មនុស្ស ជារ៉ើយៗដូច្នេះហើយ សូមឲ្យបងប្អូន ដែលជា កសិករត្រូវមានការ ប្រុងប្រយ័ត្នខ្ពស់ ហើយប្រសិន បើអាចចៀសការ ដាក់ឆក់នេះបាន គួរតែកុំប្រើឲ្យសោះ ព្រោះវាងាយនិង គ្រោះថ្នាក់ណាស់ ៕

 

 

 

ដកស្រង់ពី៖ដើមអម្ពិល