Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមចោរជិះម៉ូតូ ឆក់កាបូប ពីនារីរងគ្រោះ ដួលបោកក្បាល រងរបួសធ្ងន់

  • Print

ភ្នំពេញ ៖ ស្រ្តីម្នាក់បាន រងរបួសធ្ងន់ធ្ងរ បន្ទាប់ពីត្រូវ ចោរឆក់កាបូប កាលពីវេលា ម៉ោង៨និង ៤៥នាទី យប់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅតាម បណ្ដោយផ្លូវ ម៉ៅសេទុង កែងផ្លូវ១៥០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។

សាក្សីនៅ កន្លែងកើតហេតុ បានឲ្យដឹងថា នារីរងគ្រោះ មានអាយុ ជាង២០ឆ្នាំ ជិះម៉ូតូម៉ាកស្គូពីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FK-7484 ជិះម្នាក់ឯង ពេលមក ដល់កន្លែង កើតហេតុ ក៏មាន ជនសង្ស័យ ជិះម៉ូតូហុងដា ពណ៌ខ្មៅ មិនចាំ ស្លាកលេខ បានឆក់កាបួប ពីនារីរងគ្រោះ បណ្តាលដួល បោកក្បាល ទៅនឹងថ្នល់ ៣ត្រឡប់ បណ្ដាលឱ្យ រងរបួសធ្ងន់ ។

ប្រភពបាន បញ្ជាក់បន្ថែម ទៀតថា នៅពេល ជនសង្ស័យ ឆក់កាបួប ពីនារី រងគ្រោះនោះ មានការ ប្រទាញប្រទង់គ្នា ទើបដាច់ ខ្សែកាបូប ធ្វើឱ្យ ជនសង្ស័យ មិនអាចយក កាបូបនោះ បានឡើយ ។ ក្រោយកើតហេតុ ជនសង្ស័យក៏បាន គេចខ្លួនបាត់ ស្រមោល ។

ចំណែក នារីរងគ្រោះ ត្រូវបាន ប្រជាពលរដ្ឋ រួមជាមួយ សាច់ញាតិហៅ រថយន្ដ សាមុយដឹក បញ្ជូនទៅ មន្ទីរពេទ្យ ដើម្បីធ្វើការ សង្គ្រោះបន្ទាន់ ។ ចំពោះសម្ភារ ជនរងគ្រោះ រួមមាន កាបូប ទូរស័ព្ទដៃ និងម៉ូតូ ត្រូវសមត្ថកិច្ច រក្សាទុកនៅ ប៉ុស្ដិ៍នគរបាល ទឹកល្អក់៣ រង់ចាំសាច់ ញាតិមកទទួល យកត្រឡប់ ទៅវិញ ៕

ដកស្រង់ពី៖ ដើមអម្ពិល