Social Network

ផ្អើល​សមត្ថកិច្ច​ខណ្ឌទួលគោក ប្រដាប់​ដោយ​ខែល ដំបង សំណាញ់ ​ព័ទ្ធ​ចាប់​ជន​មាន​សតិ​មិន​គ្រប់ បា.ញ់កាំភ្លើ.ង​ផាវ ស្មាន​តែ​កាំភ្លើង​ពិត

រាជធានីភ្នំពេញ ៖ ស្នូរផ្ទុះផាវជាច្រើនគ្រាប់ ស្មានតែផ្ទុះអាវុធ បង្កអោយមានការភ័យខ្លាច និងភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ ទៅសមត្ថកិច្ចគរបាល និងកងរាជអាវុធហត្ថខណ្ឌទួលគោក ប្រដាប់ដោយខែល ដំបង និងសំណាញ់ បានចុះទៅធ្វើការឡោមព័ទ្ធចាប់បានជនសង្ស័យម្នាក់ ដែលមានសតិមិនប្រក្រតី(សសៃប្រសាទ) ព្រមទាំងដកហូតបានកាំភ្លើងបាញ់ផាវ និងកាំបិតជាច្រើនដើម ។

ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើល នៅវេលាម៉ោង០៤និង៥០នាទីល្ងាចថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤នេះ ស្ថិតនៅចំណុច នៅផ្ទះលេខ 56 ផ្លូវ21B ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ ដែលបង្កការភ្ញាក់ផ្អើលរូបនោះ មានឈ្មោះ ធី អាយុជាង៣០ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី ស្នាក់នៅកន្លែងកើតហេតុខាងលើ ។ តាមព័ត៌មានអោយដឹងថា ជនសង្ស័យគឺជាមនុស្សមានសតិមិនប្រក្រតី ហើយតែងតែកាន់កូនកាំបិតចិត្តបន្លែ គំរាមរកចាក់អ្នកភូមិ ។ តាមព័ត៌មានអោយដឹងទៀតថា នៅមុនពេលកើតហេតុ មិនដឹងជាជននោះ បានកាំភ្លើងបាញ់ផាវ មកពីណាទេ ហើយបានបាញ់ជាច្រើនគ្រាប់ បង្កអោយមានការភ្ញាក់ផ្អើល ដល់អ្នកភូមិ ស្មានតែកាំភ្លើងពិត ។ បន្ទាប់ពីឮសំឡេងផ្ទុះ ដូចអាវុធនោះ អ្នកភូមិក៏បានរាយការណ៍ទៅសមត្ថកិច្ចខណ្ឌទួលគោក រួមមាន កម្លាំងនគរបាល និងកងរាជអាវុធហត្ថខណ្ឌ ប្រដាប់ដោយខែល ដំបង និងដែក ព្រមទាំងមានសំណាញ់ មកបង់ចាប់ជនសង្ស័យ ទៀតផង ។

តាមព័ត៌មានអោយដឹងបន្តថា ប្រតិបត្តិការបានធ្វើឡើងប្រមាណ១ម៉ោង ទើបចាប់បានជនសង្ស័យ ដែលមានសតិមិនប្រក្រតិ(សសៃប្រសាទ) ហើយដកហូតបានកាំភ្លើងបាញ់ផាវ និងកាំបិតប៉័ងតោ និងកូនកាំបិតជាច្រើន ដែលជននោះលាក់ទុក ។ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌទួលគោក ដើម្បីសាកសួរ ។ ទោះបីជាយ៉ាងណា គេពុំដឹងថា សមត្ថកិច្ច បន្តចាត់ការតាមនីតិវីធី ឬយ៉ាងណានោះទេ ៕

ដកស្រង់ពី៖កោះសន្តិភាព