រាជធានីភ្នំពេញ៖ជនសង្ស័យប្លន់ម៉ូតូ និង ឆបោក (ទំលាក់យោង ធ្វើជាជ្រុះមាសក្លែង)ចំនួន១៨នាក់ ត្រូវបានកម្លាំង នគរបាលការិយាល័យព្រហ្មទណ្ឌ កំរិតធ្ងន់និងកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញសហការជាមួយ បណ្តាលខណ្ឌ នានា ធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានជាបន្តបន្ទាប់ ដោយដកហូតបានកាំភ្លើងចំនួន២ដើមរួមទាំងវត្ថុតាងមួយចំនួនទៀត និង ធ្វើសន្និសិទសាព័ត៌មានបង្ហាញមុខជាសាធារណះកាលពីព្រឹកថ្ងៃទី០៨ខែកក្កដា ឆ្នាំ ២០២៤នេះ ។
នៅក្នុងឱកាសនោះដែលក៍មានការអញ្ជើញចូលរួមពីនគរបាលព្រហ្មទណ្ឌកំរិតស្រាល និងកំរិតធ្ងន់ ,អធិការរងទទួលផែនព្រហ្ម ,ខណ្ឌសែនសុខ ខណ្ឌទួលគោក, ខណ្ឌដូនពេញ និងអធិការរងខណ្ឌច្បារអំពៅ ។ លោកវរសេនីយ៍ឯកអេង សោភា នាយការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការនគរបាលរាជធានីភ្នំពេញបានអោយដឹងថា ដោយមានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញមុខសញ្ញាជនសង្ស័យសរុប១៨នាក់ដែលក្នុងនោះក្រុមចោរប្លន់(ប្រើប្រាសើអាវុធ ភ្ជង់គំរាមកំហែងយកម៉ូតូនិងសម្ភារះនិងលួចមានស្ថានទង្ងន់ទោសចំនួន១៥នាក់និងក្រុមឆបោក(ធ្វើជាជ្រុះមាសក្លែងក្លាយឆបោកទ្រព្យសម្បត្តិ)ហៅទំលាក់យោងចំនួន៣នាក់។ លោកវរសេនីយ៍ឯកអេង សោភា បានអោយដឹងទៀតថា កាលពីថ្ងៃទី២០ខែកក្កដា ឆ្នាំ ២០២៤នៅវេលាម៉ោងប្រមាណ៣និង២០នាទី ទៀបភ្លឺ នៅចំណុច ហាងខ្យល់ទន្លេ ស្ថិតនៅ ភូមិ កោះនរា សង្កាត់និរោធ ខណ្ដច្បារអំពៅ មានករណីលួច ម៉ូតូមានស្ថានទង្ងន់ទោស (ប្លន់ប្រដាប់)ដោយជនសង្ស័យមានគ្នា ចំនួន៥នាក់ ជិះម៉ូតូ ២គ្រឿង បានធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូម៉ាកស្តុបពី ១គ្រឿង ពីជនរងគ្រោះប្រុសស្រី២នាក់ជិះធ្វើដំណើរមកពីកន្លែងសប្បាយភាព។ នៅក្នុងសកម្មភាពជនសង្ស័យប្លន់យកម៉ូតូម៉ាកស្កុបពីពណ៌សមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ ១KB-៧៥២៨ បានសម្រេច និងយកទូរស័ព្ទ២គ្រឿង។ បន្ទាប់ពីកើតហេតុ ដោយមានការបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីលោក ព្រះរាជ្ញារងសេង ហៀង នៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ បានសហការជាមួយ កម្លាំងនគរបាល ខណ្ឌសែនសុខ ,ខណ្ឌទួលគោក ខណ្ឌដូនពេញ និងខណ្ឌច្បារអំពៅ ក៍បានបើកការស្រាវជ្រាវឈានទៅបង្ក្រាប បានជនសង្ស័យ ជាបន្តបន្ទាប់ចំនួន ១៣នាក់ក្នុងនោះមានស្រី៣នាក់ កាលពីរសៀលថ្ងៃទី០៤ ខែ កក្កដា ឆ្នាំ ២០២៤ ព្រមទាំងដកហូតបានម៉ូតូចំនួន ១គ្រឿង និងទូរស័ព្ទចំនួន២គ្រឿង ដែលជារបស់ជនរងគ្រោះ ព្រមទាំងដកហូតវត្ថុតាងរួមមានអាវុធខ្លី១ដើមម៉ាក ZORAKIមួយដើម និងអាវុធវែង១ដើម ប្រើហ្គាស។
លោកនាយការិយាល័យ កំរិតធ្ងន់ បានអោយទៀតថា លុះដល់ថ្ងៃទី៦ ខែកក្កដា សមត្ថកិច្ចជំនាញបន្តស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ២នាក់ទៀតដែលសរុបទាំងអស់១៥នាក់ ក្នុងនោះស្រី៣នាក់ ដែលពាក់ព័ន្ធករណី កំហែងយក(ប្រើប្រាសើអាវុធ ភ្ជង់គំរាមកំហែងយកម៉ូតូនិងសម្ភារះនៅថ្ងៃទី២ ខែកក្កដាឆ្នាំ ២០២៤និងអំពើលួចមានស្ថានទង្ងន់ទោស(លួចកាច់បំបែកសោក ម៉ូតូ)ចំនួន២ករណី នៅក្នុងភូមិសាស្រ្តសង្កាត់ទន្លែបាសាក់ ខណ្ឌចំការមន់កាលពីថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៤។ ជនសង្ស័យទាំង១៥នាក់ ពាក់ព័ន្ធចំនួន១១នាក់កសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ និង៤នាក់ទៀតពុំពាក់ពន្ធ ត្រូវបានបញ្ជូនទៅកាន់មណ្ឌល ដើម្បី បន្សាបគ្រឿងញៀន ។
លោកវរៈសេនីយ៍ឯក អេង សោភា បានអោយដឹងទៀតថា ដោយឡែក ជនសង្ស័យ ៣នាក់ទៀត ត្រូវបាន កម្លាំ ងនគរបាលព្រហ្មទណ្ឌកំរិតស្រាលស្រាវជ្រាវបង្ក្រាបបានចំនួន៣នាក់ ជាករណីឆបោក ហៅទំលាក់យោង ។ ករណីនេះ ភាគច្រើនជាមុខសញ្ញាចាស់ ដដែល ពាក្យ ទំលាក់យោង នេះពាក់ពន្ធការលោភលក់របស់ជនរងគ្រោះ ដែលដើរតាមទីផ្សារ ឬទីប្រជុំជន ហើយជនសង្ស័យ ដើរតាម ធ្វើជាជ្រុះមាសក្លែងក្លាយនៅមុខ ហើយបើយើងលោភលន់ ជនសង្ស័យតាមដល់ផ្លូវស្ងាត់ និយាយបញ្ចុះបញ្ចូល ថាចែកគ្នា ហើយជនរងគ្រោះមានអីនឹងខ្លួនដោះអោយគេសិនគីចាញ់បោកគេហើយ។ លោកនាយការិយាល័យ ក៍បានផ្តាំផ្ញែដល់ បងប្អូនប្រជាពលរដ្ឋ ជាពិសេសកម្មករកម្មាការីនី សូមមានការប្រយ័ត្នប្រយែង ដែលនេះជាករណីដដែលៗទេ ៕
ដកស្រង់ពី៖កោះសន្តិភាព