រាជធានីភ្នំពេញ ៖ ក្មេងទំនើងមួយក្រុម ដែលមានឈ្មោះថា ក្រុម P.T មានគ្នា០៩នាក់ កាលពីវេលាម៉ោង២១.៣០នាទីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ បានធ្វើសកម្មភាពដកខ្សែក្រវ៉ាត់ និងមួកសុវត្ថិភាព ដេញវាយក្មេងលក់សណ្តែកដី នៅចំណុច សួនវង្វែងកោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន តែត្រូវបានសន្តិសុខកោះពេជ្រ ធ្វើការបង្អាក់ និងដេញឃាត់ទុក រហូតធ្វើឲ្យសន្តិសុខដួលម៉ូតូរបួសធ្ងន់ធ្ងរចូលមន្ទីរពេទ្យ ។
ជាលទ្ធផល នៃភាពក្លាហានរបស់ក្រុម P.T ទាំងនេះ ក៏ត្រូវបានអាវុធហត្ថខណ្ឌចំការមន សហករណ៍ជាមួយកម្លាំងជំនាញធ្វើ នៃការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ តាមឃាត់ខ្លួនបក្ខពួកបានចំនួន០៥នាក់ យកទៅហាត់កីឡា នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ យ៉ាងអន់ចង់ ។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានឃើញទង្វើទំនើងទាំងឡាយ ឬករណីល្មើសច្បាប់ផ្សេងៗ សូមទំនាក់ទំនងកងរាជអាវុធហត្ថរាជធានីភ្នំពេញតាមរយៈទូរសព្ទ Hotline លេខ១២៩១ អាវុធហត្ថរាជធានីភ្នំពេញនឹងរក្សារការសម្ងាត់ជូន ៕
ដកស្រង់ពី៖កោះសន្តិភាព