Radio Live


Social Network

កម្លាំង​ជលផល បន្ត​ចុះ​បង្ក្រាប​បទល្មើស​នេសាទ នៅ​ស្រុក​កំពង់លែង និង​ស្រុក​រលាប្អៀរ

ខេត្តកំពង់ឆ្នាំង ៖ កម្លាំងជំនាញខណ្ឌរដ្ឋបាលជលផល នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ បានបន្តចុះបង្ក្រាបបទល្មើសនេសាទ នៅតាមដងទន្លេ ក្នុងភូមិសាស្ត្រស្រុកកំពង់លែង និងស្រុករលាប្អៀរ ។

កម្លាំងជំនាញខណ្ឌរដ្ឋបាលជលផល បានចែកចេញជា ២ក្រុម ដែលក្រុមទី១ ចុះទៅកាន់ចំណុចទំនប់តាម៉េវ ភូមិដូនវៀត ឃុំពង់ហៅ ស្រុកកំពង់លែង និងក្រុមទី២ ចុះទៅកាន់ចំណុចភូមិកន្លែងភេ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ដោយពិនិត្យឃើញមានបទល្មើសមួយចំនួន ហើយត្រូវបានកម្លាំងជំនាញសម្រេចរុះបំផ្លាញចោល នៅនឹងកន្លែងតែម្តង ។

នៅក្នុងប្រតិបត្តិការណ៍បង្ក្រាបបទល្មើសនេសាទនេះ កម្លាំងជំនាញសម្រេចរុះរើបំផ្លាញចោល មានរបាំងកាត់ព្រែក ៣កន្លែង ប្រវែង ១៥ម៉ែត្រ ព្រួល ១០ផែន បង្គោល ៦០ដើម លប ៩គ្រឿង របាំងស្បៃមុង ៧កន្លែង ប្រវែង ២៨០ម៉ែត្រ លូស្បៃមុង៧គ្រឿង បង្គោល ១៩០ដើម និងចាក់លែងត្រីចម្រុះល្អិតៗ ចំនួន២០គីឡូក្រាម ៕

ដកស្រង់ពី៖កោះសន្តិភាព