Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាលខណ្ឌជ្រោយចង្វារ ចាប់ជនសង្ស័យ១០នាក់ ដកហូតថ្នាំញៀន៥កញ្ចប់ និងម៉ូតូ៤គ្រឿង

  • Print

(ភ្នំពេញ)៖ ជនចែកចាយ និងប្រើប្រាស់ គ្រឿងញៀន ចំនួន១០នាក់ ត្រូវបានកម្លាំង ល្បាតប៉ុស្ដិ៍ ជ្រោយចង្វារ សហការ ជាមួយកម្លាំង នគរបាល ខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនរួច បញ្ជូនទៅសាលា ដំបូងរាជធានី ភ្នំពេញ ចាត់ការ តាមច្បាប់នា ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៦នេះ បន្ទាប់ពី ឃាត់ខ្លួន ហើយឆែក រកឃើញ ថ្នាំញៀន៥កញ្ចប់ ព្រមទាំង ដកហូតមធ្យោបាយ ធ្វើដំណើរ មានម៉ូតូចំនួន ៤គ្រឿងផងដែរ។

ជនសង្ស័យ ទាំង១០នាក់ ត្រូវបានបង្ក្រាប និងចាប់ខ្លួន នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ នៅចំណុចតាម បណ្ដោយផ្លូវ ជាតិលេខ៦A ស្ថិតក្នុង ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ មន្រ្តីនគរបាល ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា ជនសង្ស័យទាំង១០នាក់ ពាក់ព័ន្ធករណី ប្រើប្រាស់គ្រឿងញៀន ខណៈដែលកម្លាំង នគរបាល មូលដ្ឋានប៉ុស្ដិ៍ ជ្រោយចង្វារ និងកម្លាំង នគរបាលខណ្ឌ បន្តយាមល្បាតក្នុងភូមិសាស្ត្រ របស់ខ្លួន ប្រទះឃើញ កំពុងបើក ជិះម៉ូតូ៤គ្រឿង តាមបណ្ដោយ ផ្លូវជាតិលេខ៦A ដោយកម្លាំង សមត្ថកិច្ច មានការសង្ស័យ បានធ្វើការឃាត់ និងឆែកឆេរ រកឃើញថ្នាំញៀន ជាប្រភេទ ម៉ាទឹកកកចំនួន៥កញ្ចប់ ដែលបក្ខពួក ទាំងនោះបាន រក្សាទុក ជាប់និងខ្លួន ដើម្បីធ្វើសកម្មភាព ប្រើប្រាស់រួមគ្នា ទើបកម្លាំង សម្រចធ្វើការ ឃាត់ខ្លួនតែម្ដង ព្រមទាំងដក ហូតនូវមធ្យោបាយ ធ្វើដំណើរ របស់ក្រុម ជនសង្ស័យមានម៉ូតូ ចំនួន៤គ្រឿ ងផងដែរ។

សូមបញ្ជាក់ថា ក្រោយពីឃាត់ ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណី ប្រើប្រាស់គ្រឿង ញៀនទាំង១០នាក់ មកឃុំខ្លួន សាកសួរនៅ អធិការដ្ឋាន នគរបាលខណ្ឌ ជ្រោយចង្វារ រយះពេល២ ថ្ងៃមកហើយ នោះនាព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦នេះក្រុម ជនសង្ស័យទាំង ១០នាក់ រួមជាមួយ វត្ថុតាង ត្រូវបានកម្លាំង នគរបាលខណ្ឌ ជ្រោយចង្វារ បញ្ជូនខ្លួនទៅ កាន់អយ្យការសាលា ដំបូងរាជធានី ភ្នំពេញ ដើម្បីចាត់ការ តាមនិតិវិធី ផ្លូវច្បាប់៕

ដកស្រង់ពី៖ Fresh News