Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីលួចថ្នាំពេទ្យ ជាច្រើនប្រអប់ក្នុងឃ្លាំង មន្ទីរពេទ្យបង្អែក ខេត្តរតនគិរី

  • Print

រតនគិរី៖ ជនសង្ស័យ៣នាក់ ត្រូវបានឃាត់ខ្លួនក្នុងករណី លួចថ្នាំពេទ្យជាច្រើនប្រអប់ ក្នុងឃ្លាំងមន្ទីរពេទ្យ បង្អែកខេត្តរតនគិរី ដែលក្នុងនោះម្នាក់ ក្នុងចំណោមពួកគេ ជាអ្នកមានស្តុកស្តម្ភ ជិះរថយន្ត៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2I-7376 និងជាម្ចាស់ឱសថ ស្ថានពន្លឺសុខភាព មានទីតាំងកណ្តាល ក្រុងបានលុង។

ប្រភពពត៌មានចេញ ពីមន្ត្រីមន្ទីរពេទ្យខេត្តរតនគិរី ម្នាក់សូមមិនបញ្ចេញឈ្មោះ ប្រាប់ឲ្យដឹងថា មុននឹងឈានដល់ឃាត់ ខ្លួនជន៣នាក់នោះ ដោយសារតែមានពាក្យ បណ្តឹងពីខាងមន្ទីរពេទ្យ បង្អែកខេត្តរតនគិរី ចូលទៅមន្ត្រីនគរបាល ជំនាញនៃស្នងការ នគរបាលខេត្តរតនគិរី លុះដល់ព្រលប់ថ្ងៃទី២៦ ខែមេសា ក៏បានឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់នោះតាមពាក្យបណ្តឹង។ លោកវិជ្ជបណ្ឌិត ហ៊ីង ផានសុគន្ធា ប្រធានមន្ទីរពេទ្យបង្អែក ខេត្តរតនគិរីបានប្រាប់តាម ទូរស័ព្ទនៅវេលា ១០៖៤៤នាទី ព្រឹកថ្ងៃទី២៨ ខែមេសា នេះយ៉ាងខ្លីថា ពាក្យបណ្តឹងដាក់ចូលទៅនគរបាល អោយតសួរទៅខាងនគរបាល ទៅរួចបិទទូរស័ព្ទតែម្តង។

ចំណែកឯមន្ត្រីនគរបាល ជំនាញនៃស្នងការខេត្តរតនគិរី បង្ហើបអោយដឹងថា សំណុំរឿងខាងលើនេះ បានបញ្ជូនដល់ដៃ តុលាការហើយ។ រហូតមកដល់រសៀលថ្ងៃនេះ ជនសង្ស័យទាំង ៣នាក់ និងរថយន្តលុច្សស៊ីស ៥៧០មួយគ្រឿង នៅក្នុងបរិវេណសាលា ដំបូងខេត្តរតនគិរី។ យ៉ាងណាក៏ដោយ ចំពោះករណីឃាត់ខ្លួន ជនសង្ស័យទាំង៣នាក់ លួចថ្នាំពេទ្យជាច្រើន ប្រអប់ក្នុងឃ្លាំងនេះ ដែរមជ្ឈមណ្ឌលពត៌មាន ដើមអម្ពិល មិនអាចសុំការបំភ្លឺ ពីតំណាងអយ្យការ អមសាលាដំបូងខេត្តរតនគិរី ណាម្នាក់បាននៅឡើយទេ៕

ដកស្រង់ពី៖ ដើមអម្ពិល