Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប​ញ្ជូ​នជន​ជួ​​ញ​ដូរ​ ​និ​ង​ប្រើប្រា​ស់ ​គ្រឿ​ង​ញៀ​ន ​៧​នា​ក់​ ទៅ​​សា​លា​ដំបូ​​ង ​ខេត្ត​​កំព​ង់​ឆ្នាំ​ង

  • Print

កំពង់ឆ្នាំង៖ កម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៨ ខែមិថុនា នេះ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យប្រុសស្រី៧នាក់ ដែលជាប់ពាក់ព័ន្ធករណី គ្រឿងញៀន ទៅសាលាដំបូង ខេត្តកំពង់ឆ្នាំង ចាត់ការតាមនិតិវិធី។

មន្ត្រីនគរបាលជំនាញបានឲ្យដឹងថា ជនសង្ស័យទាំង៧នាក់ ត្រូវបានកម្លាំងនគរ បាលប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយ កម្លាំងអធិការដ្ឋាន នគរបាលក្រុងកំពង់ឆ្នាំង បង្ក្រាបបានបទល្មើស ជាក់ស្ដែង ២ករណីផ្សេងគ្នា នៅម៉ោង៦៖០០នាទីល្ងាចថ្ងៃទី៧ ខែមិថុនា។

ក្នុងនោះករណីទី១. បង្ក្រាបក្នុងករណីជួញដូរឃាត់ខ្លួនចំនួន៤នាក់ ទី១.ឈ្មោះវណ្ណ សុថេត ភេទប្រុស អាយុ ១៨ឆ្នាំ, ទី២.ឈ្មោះសុខ ប្រុស ភេទប្រុស អាយុ ៣៥ឆ្នាំ, ទី៣.ឈ្មោះអ៊ុង សិលា ភេទប្រុស អាយុ ១៩ឆ្នាំ និងទី៤.ឈ្មោះហ៊ំ ស្រីពៅ ភេទស្រី អាយុ ២៣ឆ្នាំ ជាមួយគ្នានោះ ដកហូតវត្ថុតាង រួមមានថ្នាំញៀនហ្វេតំហ្វីតមីន(ice) ចំនួន១១កញ្ចប់ (ទំងន់3,94g) ម៉ូតូ១គ្រឿង ,ទូរស័ព្ទ៤គ្រឿង ឧបករណ៍វេចខ្ចប់ និងឧបករណ៍ ប្រើប្រាស់ថ្នាំញៀនមួយចំនួន។ ចំពោះករណីទី២ បង្ក្រាបបានអ្នកប្រើប្រាស់ ចំនួន៣នាក់ ទី១.ឈ្មោះយ៉េ សាមឌី ភេទប្រុស អាយុ២០ឆ្នាំ, ទី២.ឈ្មោះសុខ រស្មី ភេទប្រុស អាយុ ២៦ឆ្នាំ និងទី៣.ឈ្មោះមាន វិសាល ភេទប្រុស អាយុ១៧ឆ្នាំ ដោយបានដកហូតវត្ថុតាង រួមមានម៉ូតូ១គ្រឿង និងទូរស័ព្ទដៃ២គ្រឿង៕ 

ដកស្រង់ពី៖ ដើមអម្ពិល