Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុក​ទៀត​ហើយ ! ព្រឹក​មិ​ញ​រថភ្លើង​បុក​ឡាន​នៅខេត្ត​កំពត

  • Print

ខេត្តកំពត ៖ រថភ្លើងដឹក ប្រេងមួយខ្សែ បានបុករថយន្ត ពោងផ្ទុកស៊ីម៉ង់ត៍ បណ្ដាលឲ្យរថយន្តភ្លើង ទៅមុខលែងរួច ដែលហេតុការណ៍នេះ កើតឡើងកាល ពីវេលាម៉ោង៧ និង៣០នាទី ព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចចន្លោះ គីឡូលេខ១២៣ ស្ថិតក្នុង ភូមិព្រៃតាព្រិត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។

លោក មិន ញ៉េប អនុប្រធាន ផ្នែកនគរបាល ចរាចរណ៍ ស្រុកបន្ទាយមាស បានប្រាប់ឱ្យដឹងថា មានរថភ្លើងមួយ ខ្សែជាខ្សែស៊ីទែន ដឹកប្រេងរត់ក្នុង ទិសដៅពីជើងទៅត្បូង ចំណែករថយន្ត ក្បាលក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3C-6994 និងស៊ីទែន ហៅពោងផ្ទុកស៊ីម៉ង់ត៍ ពាក់ស្លាកលេខ ភ្នំពេញ 4A-1448 បើកលើផ្លូវក្រាល គ្រូសក្រហមអមផ្លូវ រថភ្លើង ស្របទិសគ្នា គឺពីជើងទៅត្បូង ។ ខណៈដល់កន្លែង កើតហេតុស្រាប់ តែរថយន្តស៊ីទែន សម្រាប់ដឹកស៊ីម៉ង់ត៍ នោះបានបត់ឆ្លងផ្លូវ រថភ្លើងពីកើតទៅលិច វិញក៏ត្រូវរថភ្លើងស៊ីទែន ប្រេងនោះបុកចំ ក្បាលរថយន្ត និងអូសរថយន្ត ចម្ងាយប្រមាណ ៣៥ម៉ែត្រ រីឯអ្នកបើកបរ រថយន្តរងរបួសទាំង ២នាក់ ប៉ុន្តែពួកគេបានចាកចេញពី កន្លែងកើតហេតុមុន ពេលសមត្ថកិច្ច នគរបាលទៅដល់ ។

ទោះជាយ៉ាងណា នគរបាលកំពុង ស្រាវជ្រាវរកក្រុមហ៊ុន ជាម្ចាស់រថយន្ត ដើម្បីស្គាល់អត្តសញ្ញាណ អ្នកបបើករថយន្ត បង្កឱ្យមានបញ្ហា ដល់រថភ្លើងមិនអាច បើកទៅមុខបាន ។ លោក ង៉ែត រ៉ាន់ អនុប្រធានស្ថានីយ រថភ្លើងទូកមាស បានប្រាប់ឱ្យដឹងថា រថភ្លើងមួយខ្សែ អូសស៊ីទែន សម្រាប់ដឹកប្រេងនោះ គឺបុករថយន្ត ចន្លោះបង្គោល គីឡូលេខ១២៣ ។

លោក ង៉ែត រ៉ាន់ និយាយថា រថភ្លើងបានឃើញ រថយន្តបើកប្រកៀកប្រកិត គឺគេស៊ីប្លេ ឮកងរំពងពេញភូមិ នៅតែអ្នកបើករថយន្ត មិនព្រមឈប់ ហើយនៅតែបត់ ឆ្លងទាល់តែ មានគ្រោះថ្នាក់ ។ ប្រភពព័ត៌មាន បានឲ្យដឹងទៀតថា នៅពាក់កណ្តាលឆ្នាំ ២០១៦នេះ ម៉ូតូបុករថភ្លើង រថភ្លើងបុក រថយន្តមាន ៤ករណីហើយ នៅកន្លែងផ្សេងៗពីគ្នា ប៉ុន្តែរឿងរ៉ាវទាំង ៤កន្លែងនោះ ដូចជាខាងរថភ្លើង និយាយមានប្រៀប ជាងជនរងគ្រោះ ៕

ដកស្រង់ពី៖កោះសន្តិភាព