Radio Live


Social Network

ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មក​លួច​ស្រា​បៀរ​២​កេស ពី​ផ្ទះ​លក់​ចាប់ហួយ​មួយ​កន្លែង​ក្នុង​ក្រុង​តា​ខ្មៅ

ខេត្តកណ្តាល ៖ ជនសង្ស័យ២នាក់ ជិះម៉ូតូឌុបគ្នា មកលួចស្រាបៀរទឹកខ្មៅ ចំនួន២កេស រួចជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ខណៈដែលសមត្ថកិច្ចក្រុងតាខ្មៅ ប្រកាសឲ្យក្រុមជនសង្ស័យ យកស្រាបៀរ មកប្រគល់ឲ្យម្ចាស់គេវិញ ។

ហេតុការណ៍នេះ បើតាមកាមេរ៉ាសុវត្ថិភាព បង្ហាញឲ្យឃើញថា បានកើតឡើងនៅវេលាម៉ោងជាង០២រសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ ចំណុចផ្ទះលក់ចាប់ហួយមួយកន្លែង នៅភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ បើយោងតាមផេកផ្លូវការរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា «បើសាមីខ្លួនបានឃើញហើយ សូមយកប្រគល់ស្រាបៀរ មកប្រគល់ជូនម្ចាស់គេវិញទៅ ផ្ទះលក់ចាប់ហួយ នៅភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ បើបងប្អូនស្គាល់ប្អូនទាំងពីរនាក់ដូចក្នុងវីដេអូនេះ សូមផ្តល់ដំណឹងដល់សមត្ថកិច្ចផង» ៕

ដកស្រង់ពី៖កោះសន្តិភាព