Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជនសង្ស័យពីរនាក់ វាយជនរងគ្រោះប្លន់យកម៉ូតូ នៅព្រំប្រទល់ស្រុកថ្ពង និងស្រុកឧដុង្គ

  • Print

កំពង់ស្ពឺ៖ ជនសង្ស័យចំនួន ២នាក់ បានប្រើកណ្ដាប់ដៃ វាយជនរងគ្រោះប្លន់ យកម៉ូតូមួយគ្រឿង ហេតុការណ៍នេះ បានកើតឡើងកាល ពីវេលាម៉ោង ៧ និង២០នាទី យប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ នៅលើខ្នង ទំនប់តានង ត្រង់ចំណុច ស្លាកព្រំប្រទល់ ឃុំទ័ពមាន ស្រុកថ្ពង និងឃុំជំពូព្រឹក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

យោងតាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ យ៉ុន គន ភេទប្រុស អាយុ ៥៨ឆ្នាំ រស់នៅក្នុងភូមិតានី ឃុំក្រាំងចេក ស្រុកឧដុង្គ ត្រូវបានជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ ទាំងពីរនាក់ បានច្រានម៉ូតូ ឲ្យដួលហើយវាយនឹងដៃ បណ្តាលឲ្យបែកមុខ ជនរងគ្រោះ ហូរឈាមចេញតាម ច្រមុះប្រឡាក់ពេញមុខ ហើយបានយកម៉ូតូ C125 ស៊េរី២០១១ ពណ៌ខ្មៅ មិនចាំស្លាកលេខ និងបានរត់គេចខ្លួន បាត់ស្រមោល ។

ក្រោយពេល កើតហេតុភ្លាមៗ កម្លាំងល្បាត និងជំនាញ បានទៅពិនិត្យ កន្លែងកើតហេតុ បញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យកំពង់ស្ពឺ និងកសាងសំណុំរឿង ដើម្បីស៊ើប អង្កេតស្វែងរក ជនសង្ស័យ យកមក ផ្ដន្ទាទោស តាមច្បាប់ ៕

ដកស្រង់ពី៖ដើមអម្ពិល