Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាវុធហត្ថបញ្ជូនជនសង្ស័យ១៧នាក់ ទៅតុលាការ ពាក់ព័ន្ធក្នុងករណីចោរកម្ម គ្រឿងញៀន

  • Print

(ភ្នំពេញ)៖ ថ្ងៃចុងសប្តាហ៍ដែល ជាថ្ងៃសម្រាកអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនខ្លួនមនុស្ស១៧នាក់ ទៅតុលាការ ជាបន្តបន្ទាប់យ៉ាង មមាញឹកគ្មានទំនេរដៃ ដែលក្នុងនោះមាន ជនសង្ស័យពាក់ព័ន្ធ ករណីកាច់សោ-ក លួចយកម៉ូតូចំនួន០៤នាក់, ករណីឆក់កាបូប ចំនួន០២នាក់ ករណីជួញដូរ និងប្រើប្រាស់គ្រឿង ញៀនចំនួន១១នាក់។

 ពាក់ព័ន្ធនឹងករណី កាច់សោ-ក លួចយកម៉ូតូ ដែលជនសង្ស័យ មានបក្ខពួក០៤នាក់ គឺត្រូវអាវុធហត្ថ រាជធានីភ្នំពេញ ក្នុងខណ្ឌ ពោធិ៍សែនជ័យ សហការជាមួយ អាវុធហត្ថខណ្ឌមានជ័យ និងកម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌ ឃាត់ខ្លួនបានជា បន្តបន្ទាប់នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ និងបញ្ជូនទៅតុលាការនៅ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦។

ជនសង្ស័យ ទាំង០៤នាក់នេះ គឺជាក្រុមចោរជើងចាស់ ដែលមាន បទពិសោធន៍ខាងលួច ជាច្រើនលើករាប់ មិនអស់មកហើយ ក្នុងនោះមានម្នាក់ឈ្មោះ ចាន់ តារ៉ា ហៅណាង ធ្លាប់ជាប់គុក៤ឆ្នាំ ទើបតែចេញ ក្នុងខែតុលា ឆ្នាំ២០១៦ ដោយចេញពីគុកមកភ្លាម បន្តមុខរបរចាស់ភ្លែត លួចបានពីរករណី។

លើកទី១៖ ខែតុលា ឆ្នាំ២០១៦ លួចបានម៉ូតូ គុប៥០មួយគ្រឿង នៅចំណុចក្នុង ផ្សារសាំហាន់ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ និងលើកទី២៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ លួចបានម៉ូតូមួយ គ្រឿងម៉ាក ស្កូបពីបិទស្កុតខ្មៅ នៅចំណុចភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។ ម្នាក់ទៀតឈ្មោះ ចាន់ វ៉ាន់ថេង ហៅត្រេង ក៏ធ្លាប់ជាប់គុក៤ខែកន្លះផងដែរ ចេញមកវិញក្នុងអំឡុងឆ្នាំ២០១៥ ហើយក៏ជួលផ្ទះ ដើម្បីរកស៊ីកែលេខម៉ូតូ ដែលចោរលួចបាន និងជាអ្នកផលិតសោ សម្រាប់កាច់-ក ម៉ូតូឲ្យបក្ខពួកខ្លួនដើរលួច។

ចំណែកឯកបក្ខ ពួកពីរនាក់ទៀត ឈ្មោះ ពឹង ចាន់ហុង ហៅផុង និងឈ្មោះ ជា សុខញ៉ាញ់ ហៅជា សុខហេង ក៏បានសារភាពថា ពួកខ្លួនកន្លងមក គឺតែងធ្វើសកម្មភាពលួច ម៉ូតូគ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាច្រើនលើកជាមួយបក្ខពួកខ្លួនផងដែរ ដោយពួកខ្លួនស្គាល់គ្នាតាមរយៈការជក់គ្រឿងញៀនជាមួយគ្នា។

ពាក់ព័ន្ធករណីឆក់ កាបូបដែលមាន គ្នា២នាក់ គឺជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបពីជនបរទេសពីរនាក់ កំពុងជិះរ៉ឺម៉កកង់បី កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចមុខផ្សារទំនើបឡាក់គី ផ្លូវព្រះសីហនុ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន និងត្រូវឃាត់ខ្លួនបាននៅចំណុចមុខភោជនីយដ្ឋាន «ហ្សង់អាលីហ្សេ»

តាមការស្រាវជ្រាវ ក៏ដូចជាចម្លើយ សារភាពរបស់ជនសង្ស័យ បានឲ្យដឹងថា កន្លងមកពួកខ្លួនធ្លាប់បាយឆក់ និងវាយយកទូរស័ព្ទពីជនរងគ្រោះផ្សេងទៀត នៅតាមផ្លូវផងដែរ ហើយក្នុងនោះ ជនសង្ស័យម្នាក់ឈ្មោះ អា ណាវិន ធ្លាប់ជាប់គុកព្រៃ-ស ៨ខែ ទើបតែចេញវិញបាន២០ថ្ងៃ នេះតែប៉ុណ្ណោះ។

ពាក់ព័ន្ធករណីគ្រឿងញៀន១១នាក់ ដែលអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបាន និងបញ្ជូនទៅតុលាការ រួមមានជនសង្ស័យ១០នាក់ ត្រូវអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនបានថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចក្បាលរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ  និងជនសង្ស័យម្នាក់ទៀត ជាជនជាតិលីបង់ ឈ្មោះ ប៊ីឡាល ម៉ាការ៉េម អាយុ២៨ឆ្នាំ ត្រូវអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួន នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ នៅចំណតរថយន្ត ផ្សារសូរិយាម៉ល សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ៕

ដកស្រង់ពី៖FRESH NEWS