Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាល ក្រុងសំរោង បង្ក្រាបករណី ជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៤នាក់ jfu

  • Print

ឧត្តរមានជ័យ ៖ នៅម៉ោងប្រមាណ ១៥៖៣០នាទី រសៀលថ្ងៃទី១១ ខែធ្នូឆ្នាំ២០១៦ លោកវរសេនីយ៍ ទោ ស៊ុន សាន អធិការនគរបាល ក្រុងសំរោង បានដឹកនាំ កម្លាំងជំនាញក្រុង សហការជាមួយ កម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលរស្មាច់ និងប៉ុស្តិ៍រដ្ឋបាលកូនក្រៀល ចុះប្រត្តិបត្តការ បង្ក្រាបករណី ជួញដូរគ្រឿងញៀន ដ៏សកម្មពីទីតាំផ្សេងគ្នា នៅត្រង់ចំនុចភូមិ គោកចាន់រី ផ្លូវទៅភ្នំបាក់ស្ថិត នៅភូមិគោកចាន់រី សង្កាត់កូនក្រៀល ក្រុងសំរោង ឃាត់ខ្លួនជនសង្ស័យបាន៤នាក់។

 បើតាមមន្ត្រីនគរបាល បានឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ ហាក់ រ៉ាភេទ ស្រី អាយុ៣២ឆ្នាំ មានទីលំនៅភូមិដើម ជ្រៃ សង្កាត់ស្មាច់ ក្រុងសំរោង, ទី២.ឈ្មោះស្រ៊ី ភក្តី ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅ រស់នៅភូមិ ឈើក្រុម សង្កាត់កូនក្រៀល ក្រុងសំរោង, ទី៣.ឈ្មោះ ប្រុស សង្ហា ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិ គោកចាន់រី សង្កាត់កូនគ្រៀល ក្រុងសំរោង និងទី៤.ឈ្មោះ យឿន សុពាង អាយុ២១ ឆ្នាំ រស់នៅភូមិ គោក អំពិល សង្កាត់កូនក្រៀល ក្រុងសំរោង។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច ដកហូតបាន វត្ថុតាងរួមមាន ម៉ូតូចំនួន៤គ្រឿង, សារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ១៥កញ្ចប់តូច និង១កញ្ចប់ធំ, សារធាតុញៀនប្ររភេទ មេតំហ្វេតាមីន (យ៉ាម៉ាគ្រាប់) ចំនួន ៣គ្រាប់ ពណ៌ក្រហម មានអក្សរ WY និងសំភារៈវត្ថុតាង បំរើអោយការសេព គ្រឿងញៀនមួយចំនួនទៀត ។   បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ រួមជាមួយសំភាៈវត្ថុតាងបាន បញ្ជូនមកកាន់អធិការដ្ឋាន នគរបាលក្រុងសំរោង ដើម្បីកសាងសំណុំរឿង តាមនិតិវិធីច្បាប់៕

ដកស្រង់ពី៖ដើមអម្ពិល