Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្តធន់ធំ បុកបន្តកន្ទុយគ្នា ៥គ្រឿង នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូលេខ ៥៧-៥៨

  • Print

កំពង់ស្ពឺ៖ រថយន្តធន់ ធំសន្តោងរឺម៉ក បានបុកគ្នា បន្តកន្ទុយគ្នា៤គ្រឿង ក្នុងពេលតែមួយ នៅម៉ោងប្រមាណ ១១៖៣០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូ ម៉ែត្រលេខ ៥៧-៥៨ ត្រង់ចំណុចភូមិ ពង្រធំ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

 បើតាមមន្រ្តី នគរបាល បានឲ្យដឹងថា នៅម៉ោងប្រមាណ ១១៖៣០នាទីថ្ងៃទី១១ ធ្នូនេះ មានរថយន្ត ១គ្រឿង ម៉ាកកាម៉ាស់ ពណ៌សរឆ្នូតខៀវ ពាក់ស្លាកលេខ.ក.0006.ភព3 មានសណ្តោងរឺម៉ក អ្នកបើកបរមិនស្គាល់ឈ្មោះ(ចុះរត់បាត់) ។

ធ្វើដំណើរមក ពីកើតទៅលិច មកដល់ចំណុច ខាងលើបាន ឈប់រថយន្ត នៅលើផ្លូវ កៅស៊ូ បន្ទាប់មកក៏ មានរថយន្ត ១គ្រឿងម៉ាកហ៊ីណូ ពណ៌សរ ពាក់ស្លាកលេខភ្នំពេញ 3C.8861 មានសណ្តោងរឺម៉ក អ្នកបើកបរឈ្មោះ ញ៉ែម សុភឿន ភេទប្រុស អាយុ២៧ ឆ្នាំរស់នៅភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ធ្វើដំណើរមក ពីកើតទៅលិច បានឡើងជែងឆ្វេង ក៏ជ្រុលទៅបុករថយន្ត ១គ្រឿងម៉ាក ហ៊ីយ៉ិនដាយ ពណ៌ក្រហម ពាក់ផ្លាកលេខ កំពង់ធំ 3A.1116 បើកបរដោយឈ្មោះ ណៃ កាន់ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិចំបក់រុណ ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលកំពុងធ្វើដំណើរ មកពីលិច ទៅកើត។

មន្រ្តីនគរបាល បានបន្តថា ភ្លាមៗនោះរថយន្ត ក៏បានរុលថយក្រោយ ទៅបុករថយន្ត១ គ្រឿងទៀត ម៉ាកហ្វ័រ៉េននឺ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2J.3704 អ្នកបើកឈ្មោះ សុខ ចំរើន ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅផ្ទះ លេខ៤៧Eo ផ្លូបលេខ១៣៨ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្តាលអោយអ្នក បើករថយន្ត ហ៊ីយ៉ិនដាយ រងរបួស ស្រាល បានបញ្ជូនទៅ ពេទ្យសុខណា រថយន្តខូចខាត កំរិតស្រាល៣គ្រឿង ខូចកំរិតធ្ងន់១គ្រឿង ចំពោះវត្ថុតាង ទាំងបួនគ្រឿង យកមករក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកសំរោងទង៕

ដកស្រង់ពី៖ដើមអម្ពិល