Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមផឹកស៊ី វង់ជាមួយគ្នា ទាស់សម្តីរឿងស្រី កាប់ចាក់គ្នាត្រូវ នគរបាលបាលចាប់​ ចូលទ្រុងដែកទាងអស់

  • Print

កោះកុង ៖ ក្មេងស្ទាវ មួយក្រុម មានគ្នា៤នាក់ នាំគ្នាផឹកស៊ី យ៉ាងសប្បាយ ដល់ពេលស្រវឹងខ្លាំង បានទាស់ ពាក្យសម្តីគ្នា រឿងស្នេហា ត្រីកោណក៏ កើតអំពើហឹង្សា ដេញគាប់ចាក់គ្នាឯងផ្អើល ពេញភូមិ ហើយក៏ត្រូវ សមត្ថកិច្ច ធ្វើការឃាត់ខ្លួនភ្លាម ហើយអញ្ជើញទៅ ដេកទ្រុងដែកទាំងអស់។

 លោក មីន រស្មី អធិការក្រុង ខេមភូមិ បានឲ្យដឹងថា ចំពោះករណីក្មេងស្ទាវ មួយក្រុម បានប្រើអំពើហឹង្សា ដេញកាប់ ចាក់គ្នាឯង ផ្អើលពេញភូមិនេះ បានកើតឡើង នៅវេលាម៉ោង ១៨និង៣០នាទី ថ្ងៃទី១១ខែធ្នឆ្នាំ២០១៦ ស្ថិតនៅ ភូមិ៤ (ហៅភូមិតាកែវ) សង្កាតដងទង់ក្រុង ខេមភូមិន្ទខេត្តកោះកុង។

លោកបានឲ្យ ដឹងទៀតថា ក្មេងស្ទាវទាំង៤នាក់ ដែលកម្លាំងសមត្ថ កិច្ចឃាត់ខ្លួនមានឈ្មោះ៖ ១- ឈ្មោះ ឆាត ថន ភេទប្រុសអាយុ២៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករនេសាទ។ ២-ឈ្មោះ លី ហ្វាស៊ី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិ ឥស្លាម ។

៣- ឈ្មោះ លី រូហ្សាក់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិ ឥស្លាម។ ៤- ឈ្មោះ ប៉ុន ចិត្រាហបូសើ ភេទប្រុស អាយុ១៩ឆ្នាំ ជាតិឥស្លាម ៣នាក់នេះមាន មុខរបរកម្មក ររោងចក្រ ហើយ ទាំង៤នាក់ មានទីលំនៅ ភូមិ ឃុំកើតហេតុខាងលើ។

ក្នុងការឃាត់ ខ្លួនក្មេងស្ទាវ ទាំង៤នាក់នេះ សមត្ថកិច្ចដកហូត បានកាំបិតបុ័ងតោ២ ដាវសាមវ៉ៃ១ ដែកឆាប១ ហើយ ចំពោះក្មេងស្ទាវ ទាំង៤នាក់ រួមទាំងវត្ថុតាង សមត្ថកិច្ចក្រុង កំពុងកសាង សំណុំរឿងបញ្ជូន ទៅស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីចាត់ការបន្ត ទៅតាមនិតិវិធីច្បាប់ ៕

ដកស្រង់ពី៖ដើមអម្ពិល