Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម៉ូតូបុកគ្នា ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ នៅស្រុកសំរោងទង

  • Print

កំពង់ស្ពឺ៖មនុស្សម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ឯម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូបុកគ្នា នៅម៉ោងប្រមាណ១០៖៥០នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៣៩-៤០ ក្នុងភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

បើតាមមន្រ្តីនគរបាល បានឲ្យដឹងថា គ្រោះថ្នាក់នេះកើតឡើងដោយ ម៉ូតូស្កុបពី ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1BQ-9327 បើកបរដោយឈ្មោះ ស៊ីក ឡី ភេទស្រី អាយុ៦២ឆ្នាំ រស់នៅភូមិកាប់ទូក សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ធ្វើដំណើរមកពីទិសខាងកើត ទៅទិសខាងលិច មកដល់ចំណុចខាងលើបានឡើង ជែងជ្រុលទៅបុកម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BF-5805 បើកបរដោយឈ្មោះ ឃួន សារឹម ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិទឹកលិច ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នា បណ្តាលអោយអ្នកបើកម៉ូតូស្កុបពី ស្លាប់នៅនឹងកន្លែង។ មន្រ្តីនគរបាល បានបន្តទៀតថា ក្រោយកើតហេតុកម្លាំងជំនាញបានចុះទៅវាស់វែង បន្ទាប់មកបានប្រគល់សាកសពឲ្យទៅ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នកបើកសេ១២៥ រងរបួសធ្ងន់ រួចបញ្ជូនទៅពេទ្យសម្ភពសុខណា កំពង់ស្ពឺ ៕

 

 

ដកស្រង់ពី៖ ដើមអម្ពិល