Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

  • Print

កំពង់ស្ពឺ៖ នគរបាលស្រុកគងពិសី កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ បានឃាត់ខ្លួនជនសង្ស័យ ដែលជាមុខសញ្ញាជួញដូរ ចែកចាយគ្រឿងញៀនម្នាក់ នៅចំណុចខាងលិចភូមត្រពាំងព្រលិត ឃុំស្ដុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងកំពុងរៀបចំសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់។

យោងតាមមន្ត្រីនគរបាល បានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែធ្នូ កម្លាំងនគរបាលស្រុកគងពិសី បានចុះល្បាតក្នុងភូមិសាស្រ្តស្រុក បានឃាត់ខ្លួនមុខសញ្ញា ចែកចាយម្នាក់នេះ នៅចំណុចលើ។ ជនសង្ស័យឈ្មោះ នឹម រ៉ា ហៅប៉ាវ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិស្តុក ឃុំស្តុក ដោយដកហូតបាន ម្សៅក្រាមពណ៌ស ៣កញ្ចប់តូច ទូរស័ព្ទមួយគ្រឿង និង ម៉ូតូម៉ាកយ៉ាម៉ាហាស័រ៉ូស ពណ៌ខ្មៅ អត់ស្លាកលេខមួយគ្រឿង៕

ដកស្រង់ពី៖ ដើមអម្ពិល