Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្លាប់ ៣នាក់ និងរបួស១៩នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១៩ធ្នូ

  • Print

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើត ឡើងចំនួន ១០លើក (យប់ ៥លើក) បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ (ស្រី ១នាក់) រងរបួសធ្ងន់ ១០នាក់ (ស្រី ១នាក់) និងរងរបួសស្រាល ៩នាក់ (ស្រី ៣នាក់) ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១៧នាក់ (យប់ ១១នាក់) ។

យោងតាមនាយកដ្ឋាន នគរបាលចរាចរណ៍ បានឲ្យដឹងថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ១០លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១៧គ្រឿង រួមមាន តូចំនួន ១៤គ្រឿង រថយន្តធុនតូចចំនួន ១គ្រឿង រថយន្តធុនធំចំនួន ១គ្រឿង គោយន្ត ១គ្រឿង និងថ្មើរជើង ១នាក់ ។ មូលហេតុដែលបណ្តាលឲ្យកើតមាន ករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន មិនប្រកាន់ស្តាំ ៣លើក, មិនគោរពសិទ្ធ ២លើក(ស្លាប់ ១នាក់), ប្រជែង ២លើក (ស្លាប់ ១នាក់), ល្មើសល្បឿន ២លើក(ស្លាប់ ១នាក់), បត់គ្រោះថ្នាក់ ១លើក ។ រាជធានី-ខេត្ត ដែលមានគ្រោះថ្នាក់និងរងគ្រោះថ្នាក់ រួមមានៈភ្នំពេញ ១លើក ស្លាប់ ១នាក់ របួស ២នាក់(ស្រី), កំពង់ស្ពឺ ១លើក ស្លាប់ ១នាក់ (ស្រី) របួស ១នាក់, ព្រះសីហនុ ១លើក ស្លាប់ ១នាក់ របួស ១នាក់, កំពង់ចាម ១លើក របួស ២នាក់ និងខេត្តកំពត ៤លើក របួស ១០នាក់ (ស្រី ១នាក់) ។

រយៈពេល ១៩ថ្ងៃ គិតចាប់ថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែធ្នូ កើតឡើងចំនួន ២២៣លើក បណ្តាលឲ្យមនុស្សស្លាប់ ចំនួន ៨៣នាក់ រងរបួសសរុប ចំនួន ៣៨១នាក់ ក្នុងនោះរបួសធ្ងន់ ២១១នាក់ និងរងរបួសស្រាល ចំនួន ១៧០នាក់ ។ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុប ទូទាំងប្រទេសមានចំនួន ២ ០៧៥គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៥៥៣គ្រឿង និងពិន័យសរុប ចំនួន ១ ៥២២គ្រឿង ៕

ដកស្រង់ពីី៖ ដើមអម្ពិល