Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជួបសម្លាប់​ ដែល​សារភាពថា​ ជា​អ្នក​​បាញ់​សម្លាប់​ លោក​បណ្ឌិត​ កែម​ ឡី​ ត្រូវ​តុលាការ​ កាត់ទោស​ព្រឹក​នេះ​

  • Print

ភ្នំពេញ៖ អឿត អាង ហៅជួប សម្លាប់ ដែលសារភាព គ្រប់ដំណាក់កាល ថា ជាអ្នកបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ ត្រូវបានសាលាដំបូង រាជធានីភ្នំពេញ កាត់ទោស នាព្រឹកថ្ងៃទី០១ ខែមីនា នេះ ។

 ជនជាប់ចោទមាន មេធាវីការពារក្ដីតាម ផ្លូវច្បាប់ គឺ លោកយុង ផានិត ប្រធាននាយកដ្ឋាន ការពារក្ដីជូនជនក្រីក្រ នៃគណៈមេធាវី ។

សវនាការនេះ ដឹកនាំដោយលោក លាង សំណាត់ អនុប្រធានសាលាដំបូង រាជធានីភ្នំពេញ និង លោក លី សុផាណា ជាតំណាងអយ្យការ ។

មន្ត្រីតុលាការ បញ្ជាក់ថា ជនជាប់ចោទ អឿត អាង ហៅជួប សម្លាប់ ត្រូវបានចោទប្រកាន់ ពីរបទល្មើស គឺ បទឃាតកម្មគិតទុកជាមុន និង បទបទកាន់កាប់ ឬ ដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត តាមមាត្រា២០០ និង ៤៩០នៃក្រមព្រហ្មទណ្ឌ ។បទល្មើសនេះកំណត់ ការផ្តន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ។

គួរបញ្ជាក់ថា អឿត អាង ហៅជួប សម្លាប់ ត្រូវបានសមត្ថកិច្ចឃាត់ ខ្លួនភ្លាមៗ ក្រោយពីបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី កាលពីវេលាម៉ោង៨៖៥០នាទី ព្រឹកថ្ងៃទី១០ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្នុងទីតាំង ស្តារម៉ាត នៃស្ថានីយប្រេងឥន្ធនៈ កាល់តិច បូកគោ ស្ថិតនៅកាច់ជ្រុង មហាវិថីព្រះមុនីវង្ស និង មហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន  ៕

ដកស្រង់ពី៖ដើមអម្ពិល