Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លំនៅដ្ឋាន ពលរដ្ឋ៤ខ្នង នៅក្បែរផ្សារទំនើប​ អ៉ីអរ​ ត្រូវអគ្គិភ័យឆាបឆេះ ស្ទើទាំងស្រុង

  • Print

ភ្នំពេញៈ អគ្គិភ័យមួយបានឆាបឆេះ ផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង នៅមុខផ្សារអ៊ីអន ស្ថិតតាមបណ្តោយផ្លូវ សុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រង់ការខូចខាតស្ទើទាំងស្រុង នាវេលាម៉ោង៥ល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ។ 

 ជុំវិញករណីគ្រោះអគ្គិភ័យខាងលើនេះបើយោគទៅតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានគឺក្នុងហេតុការណ៍ននេះមិនបណ្តាលមនុស្សណាម្នាក់រងរបួសទេ ប៉ុន្តែបណ្តាលផ្ទះជាប់គ្នាចំនួន ៤ខ្នង រួមជាមួយទ្រព្យសម្បត្តិ មួយចំនួនធំ ត្រូវបានភ្លើងឆេះបំផ្លាញស្ទើទាំងស្រុង ហើយក្នុងរង្វង់ប្រតិបត្តិការពន្លត់នឹងបង្កាអគ្គិភ័យខាងនេះអាជ្ញាធរបានបញ្ជារថយន្តពន្លត់អគ្គិភ័យចំនួន ៨គ្រឿងមកពីតាមបណ្តាខណ្ឌមួយចំនួន នឹងមកពីការិយាល័យបង្កានឹងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ  ដោយប្រើប្រាស់ អស់ទឹកចំនួន ១៥ឡាន ទើបអាចទប់ស្កាត់នឹងពន្លត់អណ្តាតភ្លើងដែលកំពុងឆាបឆេះអោយរលត់សូន្យសុងទៅវិញ បាន ។ 

ចំពោះករណីនេះជំហានដំបូងសមត្ថកិច្ចនឹងមន្ត្រីជំនាញបានសន្និដ្ឋានថា បង្កឡើងោយសារឆ្លងចរន្តអគ្គីសនី បណ្តាលកើតមានអណ្តាតភ្លើងឆាបឆេះឡើងតែម្តងទៅ ។ បើទោះបីយ៉ាងអាជ្ញាធរបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងត្រូវមានការប្រុងប្រយ័ត្នបំភុតចំពោះការប្រើប្រាស់ប្រព័ន្ធខ្សែភ្លើង នឹងធុងហ្គាសផ្សេងៗ ព្រោះវាអាចងាយនឹងធ្ចើអោយកើតមានអគ្គិភ័យខ្លាំងណាស់ ៕

ដកស្រង់ពី៖ដើមអម្ពិល