Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេជួញដូរគ្រឿងញៀនម្នាក់ទៀត និង​ម៉ាទឹកកកជិត៤គីឡូ ត្រូវកម្លាំង​សមត្ថកិច្ចបង្ក្រាប នៅច្រកត្រពាំង​គ្រៀល ខេត្តស្ទឹងត្រែង

  • Print

(ស្ទឹងត្រែង)៖ កម្លាំងប្រចាំការប៉ុស្តិ៍ត្រពាំងគ្រៀល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងការិយាល័យ BLO បានបង្រ្កាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនមួយទៀត ដោយឃាត់ខ្លួនមេជួញដូរម្នាក់ និងដកហូតម៉ាទឹកកកចំនួន ៣៨១១.៤៨ក្រាម។

 ថ្នាំញៀនដ៏សន្ធាប់ខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ច ចេញប្រតិបត្តិការបង្ក្រាបនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧ តែដោយរង់ចាំឆ្មក់ចាប់មេក្លោង និងស្រាវជ្រាវតាមបក្ខពួកដទែទៀតផងនោះ ទើបសមត្ថកិច្ចខ្ទប់ព័ត៌មាននេះសិន។ រហូតដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ ទើបសមត្ថកិច្ចដឹងថា មេក្លោង និងបក្ខពួកដទៃទៀត បានរត់គេចខ្លួនចូលទៅទឹកដីឡាវបាត់ទៅហើយ។

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ញឹម សុក្រ អាយុ២៨ឆ្នាំ មានទីលំនៅភូមិស្រែដូនតូច ឃុំពញាតន់ សង្កាត់ព្រែកព្នៅ រថយន្តដែលជនសង្ស័យប្រើជាមធ្យោបាយធ្វើដំណើរនោះ ម៉ាកកូរ៉ូឡា១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2A-7745៕

ដកស្រង់ពី៖FRESH NEW