Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មនុស្សប្រុស-ស្រី ២នាក់ ត្រូវបានចោរ ដកកំាភ្លើងភ្ជង់ ប្លន់ម៉ូតូយកទៅបាត់

  • Print

ភ្នំពេញ៖ មនុស្សប្រុស-ស្រី ចំនួន២នាក់ កាលវេលាម៉ោង៩ យប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ បានធ្វើដំណើរ តាមបណ្តោយផ្លួវ៤៣០ ត្រូវជនសង្ស័យ២នាក់ ជិះតាមពីក្រោយ បានធ្វើសកម្មភាពយ៉ាងគឃ្លើន ដកកាំភ្លើងនៅទីសាធារណៈ ភ្ជង់យកម៉ូតូពីជនរងគ្រោះ ជិះយកទៅបាត់ នៅកែងផ្លូវ១៨៧ សង្គាត់ទំនប់ទឹក ខណ្ឌចំការមន សកម្មភាពប្លន់បានធ្វើឲ្យ មានការភ្ញាក់ផ្អើលឆោឡោផងដែរ ចោរនៅតែយកម៉ូតូទៅដោយសុវត្ថិភាព ។ 

 ប្រភពពីជនរងគ្រោះ បានឲ្យដឹងថា ខ្លួនទាំងពីរនាក់ បានជិះម៉ូតូដល់ចំណុចកើតហេតុ នៅតាមបណ្តាយផ្លូវ៤៣០ ខាងក្រោយមន្ទីរពេទ្យរុស្សី  ក៏ស្រាប់តែមានជនសង្ស័យ ២នាក់ បានជិះម៉ូតូ ឌ្រីមសេ១២៥ ពណ៌ខ្មៅ មកកាក់ពីមុខម៉ូតូ រួចក៏ដកកាំភ្លើងភ្ជង់ ដេញម្ចាស់ម៉ូតូចេញ រួចជិះម៉ូតូទៅបាត់ឈឹង ។ ពាក់ព័ន្ធនឹងករណីប្លន់នេះ ត្រូវបានសមត្ថកិច្ចអះអាងថា ជាករណីលួចទៅវិញ ៕

ដកស្រង់ពី៖ដើមអម្ពិល