Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេច ស ខេង និងឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ របាយការណ៍យុទ្ធនាការបង្ក្រាបគ្រឿងញៀន លើកទី១

  • Print

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ ដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ បូកសរុបលទ្ធផលអនុវត្តផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែ។

 កិច្ចប្រជុំនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់ដឹកនាំនៃកងកម្លាំងប្រដាប់អាវុធ ដែលពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

សម្ដេចក្រឡាហោម ស ខេង ធ្លាប់បានបញ្ជាក់ថា កិច្ចប្រជុំនេះនឹងធ្វើការពិភាក្សាពីការផ្ដល់រង្វាន់លើកទឹកចិត្ត ដល់កងកម្លាំងប្រដាប់សម្រាប់ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ។

សូមជម្រាបថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១ រយៈពេល ៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា។

យុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀននេះ  ដឹកនាំដោយសម្តេច ក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន ជាអនុប្រធាន។

ពាក់ព័ន្ធយុទ្ធនាការលើកទី១នេះ កម្លាំងសមត្ថកិច្ចចាប់បានគ្រឿងញៀនជាង១១៣គីឡូក្រាម និងឃាត់ខ្លួនមនុស្សជាង៩,០០០នាក់ ហើយត្រូវបានគណៈកម្មការបំផ្លាញគ្រឿងញៀន ដុតបំផា្លញចោលកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅនេះ ដែលមានគ្រឿងញៀនសរុប ១២៦.៣០គីឡូក្រាមត្រូវបានបំផា្លញ៕

ដកស្រង់ពី៖FRESH NEW