Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នៅព្រឹកនេះ សាលាឧទ្ធរណ៍ បើកសវនាការជំនុំជម្រះរឿងក្តី លោក មាជ សុវណ្ណារ៉ា និងសកម្មជនបក្សប្រឆាំង១០នាក់

  • Print

(ភ្នំពេញ)៖ តាមការគ្រោងទុក នៅវេលាម៉ៅង៨៖០០ព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ សាលាឧទ្ធរណ៍ នឹងបើកសវនាការជំនុំជម្រះ រឿងក្តីរបស់ លោក មាជ សុវណ្ណារ៉ា និង សកម្មជនគណបក្សប្រឆាំងចំនួន១០នាក់ទៀត ដែលពាក់ព័ន្ធនឹងអំពើហិង្សា នៅលើស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ កាលពីខែកក្កដា ឆ្នាំ២០១៤។

 លោក ជួង ជូងី មេធាវីការពារក្តី លោក មាជ សុវណ្ណារ៉ា បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា តាមការគ្រោងទុក នៅព្រឹកនេះ គឺឧទ្ធរណ៍ត្រូវបើកសវនាការ២រឿង ទាក់ទងនឹងសំណុំរឿង លោក មាជ សុវណ្ណារ៉ា និងសកម្មជនបក្សប្រឆាំង១០រូបទៀត ក្នុងនោះមានករណីអង្គសេចក្តី កូនក្តីរបស់លោក បានប្តឹងជំទាស់នឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោសឲ្យពួកគាត់ជាប់ពន្ធនាគារពី ៧ឆ្នាំ ដល់២០ឆ្នាំ។ ចំណែកសវនការមួយទៀត គឺជាសំណុំរឿង ដែលកូនក្តីបានប្តឹងចំពោះការកាត់ក្តីរបស់ សាលាដំបូងរាជធានីភ្នំពេញ ទៅលើពួកគាត់ ដោយមិនមានមេធាវី។

សូមបញ្ជាក់ថា លោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្រ្គោះជាតិទាំង១០នាក់ រួមមាន ឈ្មោះ អឿ ណារិន, ឃិន រឿន ហៅឃិន ចំរើន,នាង សុឃុន, សាន គឹមហេង, ស៊ុ ពុទ្ធី, កែ ឃីម ហៅ វិន ឌី, ទេព ណារិន, អាន បឋម ហៅ សុខុម, សាន សីហៈ និង អ៊ុក ពេជ្រសំណាង កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពី ៧ឆ្នាំដល់២០ឆ្នាំ ពាក់ព័ន្ធនឹងហិង្សា នៅក្បែរទីលានប្រជាធិបតេយ្យកាលពីខែកក្កដាឆ្នាំ២០១៤។

អំពើហិង្សានេះ បានធ្វើឲ្យសន្និសុខខណ្ឌដូនពេញប្រមាណជាង៣០នាក់ រងរបួស នៅអំឡុងបាតុកម្មតវ៉ា នៅលើស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីខែកក្កដា ឆ្នាំ២០១៤៕

ដកស្រង់ពី៖FRESH NEW