Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាលខណ្ឌពោធិ៍ឃាត់ ខ្លួនជនសង្ស័យម្នាក់ រឹបអូសថ្នាំញៀន ៨កញ្ចប់

  • Print

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាចែកចាយ គ្រឿងញៀន ដ៏សកម្ម នៅក្នុងមូលដ្ឋានត្រូវកម្លាំង នគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបានរឹបអូសថ្នាំញៀន ៨កញ្ចប់  និងឧបករណ៍ប្រើប្រាស់ មួយចំនួនទៀត  កាលពីម៉ោង១១ និង៣០នាទី យប់ថ្ងៃទី៩ ខែកក្តដា ឆ្នាំ២០១៧ នៅចំណុចផ្លូវលំភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ សែនជ័យ ។

 នគរបាលបានឲ្យដឹងថា នសង្ស័យដែលឃាត់ខ្លួន បាននោះឈ្មោះ បញ្ញា ហេង អាយុ១៨ឆ្នាំមានមុខរបរមិនពិតប្រាកដស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ 

នគរបាលបានបន្តថា មុនពេលឃាត់ខ្លួន ជនសង្ស័យខាងលើ ដោយសារលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាឲ្យកម្លាំងអន្តរាគមន៍ចេញល្បាត នៅតាមតំបន់ស្មុកស្មាញមួយចំនួន ដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋ លុះល្បាត់ដល់ចំណុចកើតហេតុ ក៏បានឃើញចនសង្ស័យ ឈរនៅចំណុចកើតហេតុជាមួយមនុស្សស្រីម្នាក់។

ពេលនោះកម្លាំងហៅសាកសួរ ភ្លាមនោះមនុស្សស្រី ដែលឈរក្បែរជនសង្ស័យគេខ្លួនបាត់ ទើបធ្វើការឃាត់ខ្លួនជនសង្ស័យ ធ្វើការឆែកឆេរ រកឃើញថ្នាំញៀនចំនួន នៅនឹងខ្លួនជនសង្ស័យ រួចនាំខ្លួនមកកាន់អធិការដ្ឋាន ដើម្បីកសាងសំណុំរឿង ចាត់ទៅតាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖ដើមអម្ពិល