Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សេចក្តីជូនដំណឹងបន្ទាន់! នាយកដ្ឋានកណ្ដាលសន្ដិសុខ ក្រសួងមហាផ្ទៃ ប្រកាសលេខទូរស័ព្ទ២ខ្សែ​ ដល់ប្រជាពលរដ្ឋទាំងអស់ រាយការណ៍បើមានករណីបាត់ក្មេង ដូចការផ្សព្វផ្សាយតាម Facebook

  • Print

(ភ្នំពេញ)៖ ជាសេចក្តីជូនដំណឹងបន្ទាន់មួយ ដល់ប្រជាពលរដ្ឋទូទាំងប្រទេស! នាយកដ្ឋានកណ្ដាលសន្ដិសុខ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ បានប្រកាសលេខទូរស័ព្ទចំនួន២ខ្សែ សម្រាប់បងប្អូនប្រជាពលរដ្ឋណាដែលដឹងរឿង ឬក៏ជនរងគ្រោះជាមាតាបិតា អាណាព្យាបាលផ្ទាល់ ក្នុងករណីបាត់ក្មេង សូមរាយការណ៍ជាបន្ទាន់ ទៅលេខទូរស័ព្ទរបស់នាយកដ្ឋានគឺ 031 201 2345, 031 601 2345។

 ការប្រកាសលេខទូរស័ព្ទនេះ ធ្វើឡើងបន្ទាប់ពីមួយរយៈពេលចុងក្រោយនេះ មានព័ត៌មានចុះផ្សាយ ក៏ដូចជា បណ្ដាញទំនាក់ទំនងសង្គម Facebook បានចែកចាយបន្ដគ្នា អំពីករណីបាត់ក្មេងជាញឹកញាប់ ដោយខ្លះបាត់នៅតាមសាលារៀន ឬតាមទីសាធារណៈផ្សេងៗ ដែលឪពុកម្ដាយ និងក្រុមគ្រួសារក្មេងៗបានអះអាងថា ត្រូវបានជន មិនស្គាល់មុខចាប់យកទៅ។

ដើម្បីជួយសង្គ្រោះឲ្យបានទាន់ពេលវេលា និងស្វែងរកក្រុមជនអនាមិកនោះមកផ្តន្ទាទោសតាមច្បាប់ សូមឪពុកម្ដាយ អាណាព្យាបាល ដែលជួបបញ្ហានេះត្រូវរាយការណ៍ ជាបន្ទាន់ភ្លាមៗតាមខ្សែទូរស័ព្ទដូចប្រកាសនៅខាងលើនេះ៕

ដកស្រង់ពី៖FRESH NEW