Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរសម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅស្រុករលាប្អៀរ, សមត្ថកិច្ចកំពុងស្រាវជ្រាវយ៉ាងដុតដៃដុតជើង

  • Print

(កំពង់ឆ្នាំង)៖ មានករណីភ្ញាក់ផ្អើលមួយកើតឡើង ខណៈដោយបុរសម្នាក់ ត្រូវបានខ្មាន់កាំភ្លើង មិនស្គាល់ អត្តសញ្ញាណបាញ់សម្លាប់រួចអូសទម្លាក់ចោលនៅលើដងផ្លូវ។

 ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧នេះ ត្រង់ចំណុចផ្លូវអាលុងចូលទៅគោកស្តៅ ស្ថិតក្នុងភូមិគោកស្តៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្រោយមានការភ្ញាក់ផ្អើលសមត្ថកិច្ច បានចុះទៅពិនិត្យ នៅកន្លែងកើតកើតហេតុ ហើយមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិតនៅឡើយទេ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាជនដៃដល់ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

ដកស្រង់ពី៖FRESH NEW