Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គិភ័យ​ឆាបឆេះស្ថានីយ៍ប្រេង​​ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានរលត់ទៅវិញហើយ, សមត្ថកិច្ចចេញឡានទឹកទៅ១១គ្រឿង បាញ់អស់៤គ្រឿង

  • Print

(ភ្នំពេញ)៖ អគ្គិភ័យដែលឆាបឆេះស្ថានីយ៍ប្រេងសាំងមួយកន្លែង នៅក្បែរស្ពានអូរតាគុជ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានរលត់ទៅវិញហើយ នៅម៉ោងប្រមាណជិត៩ព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ។

 សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលចុះយកព័ត៌មាននៅកន្លែងកើតហេតុ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ កម្លាំងពន្លត់អគ្គិភ័យនៃស្នងការនគរបាលរាជធានីភ្នំពេញ បានចេញឡានទឹកទៅចំនួន១១គ្រឿង ប៉ុន្ដែបាញ់អស់៤គ្រឿងប៉ុណ្ណោះ។

យ៉ាងណាមិញ សម្រាប់ការខូចខាតនោះរួមមាន ឆេះម៉ូតូ៤គ្រៀង កុងទ័រសម្រាប់ចាក់ប្រេង២ និងសម្ភារៈផ្សេងៗជាច្រើនទៀត ប៉ុន្ដែពុំមានមនុស្សរងរបួសនោះទេ។ ដោយឡែកសម្រាប់មូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ប្រាប់នោះទេ ព្រោះកំពុងធ្វើការសួរនាំបន្ដទៀត៕

ដកស្រង់ពី៖FRESH NEW