Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មួយយប់ៗ មានរថយន្តយីឌុប និងសាំយ៉ុងមិនតិចជាង១០គ្រឿងឡើយ ដឹកឈើធ្នុងចេញពីស្រុកវាលវែង និងស្រុកភ្នំក្រវ៉ាញ​យកទៅលក់​នៅវៀតណាម!

  • Print

(ពោធិសាត់)៖ មន្ត្រីសមត្ថកិច្ចនៅតាមដងផ្លូវក្នុងខេត្តពោធិ៍សាត់បានអះអាងថា ជារៀងរាល់យប់ចាប់ពីម៉ោង១១-១២ទៅ នៅតាមដងផ្លូវជាតិលេខ៥៥ និងផ្លូវខេត្តលេខ១៥៥ គេសង្កេតឃើញថាមានរថយន្តសាំយ៉ុង និងរថយន្តយីឌុបមិនក្រោម១០គ្រឿងឡើយ បានដឹកឈើប្រណីតប្រភេទធ្នង់ចេញពីស្រុកវាលវែង និងស្រុកភ្នំក្រវ៉ាញ់ ខេត្តពោធិ៍សាត់ កាត់តាមផ្លូវជាតិលេខ៥ក្នុងទិសដៅយកទៅលក់នៅប្រទេសវៀតណាម។

 សកម្មភាពឈ្មួញប្រមូលទិញ និងដឹកជញ្ជូនឈើធ្នង់ចេញពីស្រុកវាលវែង និងស្រុកភ្នំក្រវ៉ាញយកទៅលក់នៅប្រទេសវៀតណាមជារៀងរាល់យប់នេះ គេគ្មានឃើញសមត្ថកិច្ចនៅតាមដងផ្លូវណាមួយចេញមុខបង្ក្រាបនោះឡើយ ព្រោះឈ្មួញបានទាក់ទងបង់លុយតាមក្បាលរថយន្តជាមួយមេៗ សមត្ថកិច្ចទាំងអស់នោះរួចអស់ហើយ ដោយគេឃុបឃិតគ្នាប្រព្រឹត្តបទល្មើសជាប្រព័ន្ធតែម្ដង។

ជាក់ស្ដែងកាលពីវេលាម៉ោង១១ទៅម៉ោង១២យប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧នេះ យ៉ាងហោចណាស់ក៏មានក្បួនរថយន្តសាំយ៉ុងដឹកឈើធ្នង់ជិត១០គ្រឿងដែរ បានបើកបន្តកន្ទុយគ្នាចេញពីស្រុកវាលវែង និងស្រុកភ្នំក្រវ៉ាញ ឆ្ពោះមកភ្នំពេញដោយសមត្ថកិច្ចដែលឈរជើងនៅតាមដងផ្លូវមិនហ៊ានបង្ក្រាបទេ គឺបានត្រឹមតែឈររាប់ក្បាលរថយន្តដើម្បីរាយការណ៏ប្រាប់មេៗរបស់ពួកគេតែប៉ុណ្ណោះ ព្រោះមេៗខ្លាចពួកឈ្មួញសុីដាច់តួលេខ។

ប៉ុន្តែពេលរថយន្តបើកចូលដល់ដែនដីខេត្តកំពង់ឆ្នាំង ទើបកូនៗសមត្ថកិច្ចនៅខេត្តពោធិ៍សាត់ដែលមិនទទួលបានផលប្រយោជន៍ ក៏ទូរស័ព្ឌប្រាប់សមត្ថកិច្ចនៅខេត្តកំពង់ឆ្នាំងអោយចេញបង្ក្រាប តែបែកការណ៏ ចាប់បានតែមួយរថយន្តប៉ុណ្ណោះ ក្រៅពីនោះបានបើករត់គេចបាត់អស់។

តាមអ្នកដឹងរឿង នៅខេត្តពោធិ៍សាត់ បច្ចុប្បន្ននេះ មានឈ្មួញឈើធំៗតែប៉ុន្មាននាក់ប៉ុណ្ណោះដែលអាចឈរជើងរកសុីបទល្មើសព្រៃឈើបាន។ក្នុងនោះមានឈ្មួញម្នាក់ឈ្មោះជា ពៅ ដែលមានថៅកែធំនៅភ្នំពេញទម្លាក់លុយអោយប្រមូលទិញឈើប្រណីត និងឈើក្ដានៅក្នុងខេត្តពោធិ៍សាត់អោយគឺជាឈ្មួញដែលមានឥទ្ធិពលជាងគេដោយគ្មានសមត្ថកិច្ចណាហ៊ានប៉ះឡើយ ព្រោះសុទ្ធតែទទួលផលប្រយោជន៍ពីឈ្មួញឈ្មោះជា ពៅ ទាំងអស់ សូម្បីតែមន្ត្រីមេព្រៃដែលជាជំនាញខាងបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើនៅក៏អង្គុយរាប់ក្បាលរថយន្តយកលុយដែរ៕

ដកស្រង់ពី៖FRESH NEW