Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងមហាផ្ទៃសំរេចតែងតាំង និងផ្លាស់ប្ដូរនាយប៉ុស៌្ដនគរបាលច្រកទ្វារព្រំដែនអន្តរជាតិ៤រូប!

  • Print

(ភ្នំពេញ)៖ មន្ត្រីនគរបាលនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៏ និងនៅអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃចំនួន៤រូបដែលមានឋានៈជានាយប៉ុស្តិ៍ និងនាយរងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិមួយចំនួនត្រូវបានក្រសួងមហាផ្ទៃចេញប្រកាសធ្វើការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាពេលថ្មីៗនេះ។

 យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃដែលចេញកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ គឺមាននាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិចំនួនចំនួន៣អង្គភាពត្រូវបានក្រសួងមហាផ្ទៃសំរេចធ្វើការផ្លាស់ប្ដូរ និងតែងតាំងមុខតំណែង។ក្នុងនោះរួមមានប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្ថិតក្នុងខេត្តតាកែវ ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកស្ថិតក្នុងខេត្តកំពត និងច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្ថិតក្នុងខេត្តព្រៃវែង។

យោងតាមប្រកាសដដែលគឺក្រសួងមហាផ្ទៃបានសំរេចផ្លាស់ប្ដូរលោកអ៊ុក គឹមកណ្ណិការ ពីនាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ទៅជានាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ហើយតែងតាំងលោក ខៀវ ហ៊ាន ដែលជាមន្ត្រីនៅអគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ ទៅជានាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី។ផ្លាស់លោកណុប សារឹម ពីនាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកទៅបំរើការងារនៅនាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៏ ហើយតែងតាំងលោកជុំ ប៊ុណ្ណារ័ត្ន ពីនាយរងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ទៅជានាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក។

ខាងក្រោមនេះ ជាប្រកាសរបស់ក្រសួងមហាផ្ទៃដែលចេញកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ៖



ដកស្រង់ពី៖FRESH NEW