Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អតីត​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ២​រូប​ ពាក់ព័ន្ធប្រព្រឹត្ត​អំពើពុករលួយ​ ត្រូវ​តុលាការ​ប្រកាសផ្តន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំ ទោសសល់ត្រូវព្យួរ, ជនចាប់ចោទត្រូវដោះលែង ឲ្យមានសេរីភាពនៅថ្ងៃនេះ

  • Print

(ភ្នំពេញ)៖ អតីតមន្ត្រីសាលារាជធានីភ្នំពេញ២រូប ជាប់ចោទបទ «វិតិក្រម» ពោលគឺជំរិតទារប្រាក់ពីម្ចាស់ក្រុមហ៊ុនវិនិយោគលើសច្បាប់កំណត់ ត្រូវបានលោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ ប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំ និងពិន័យជាប្រាក់ចំនួន៤លានរៀល។

 លោកចៅក្រមបានថ្លែងក្នុងសវនាការថា «ទោសនេះ គឺគិតចាប់ពីថ្ងៃឃុំខ្លួន ដល់ថ្ងៃប្រកាសសាលក្រម សល់ប៉ុន្មានព្យួរទោសធម្មតា»។

អ្នកច្បាប់មួយរូបបានអះអាងថា ការសម្រេចនេះមានន័យថា ជនជាប់ចោទទាំងពីរនាក់ នឹងត្រូវដោះលែងឲ្យមានសេរីភាពឡើងវិញ ប្រសិនបើគ្មានសំណុំរឿងផ្សេងទៀត ហើយគ្មានបណ្តឹងឧទ្ធរណ៍ពីព្រះរាជអាជ្ញា ឬជនជាប់ចោទប្តឹងឧទ្ធរណ៍ទេនោះ។

បទល្មើស «វិតិក្រម» តាមមាត្រា៥៩២ និងមាត្រា៥៩៣ នៃក្រមព្រហ្មទណ្ឌ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល។

ការសម្រេចរបស់លោកចៅក្រម រស់ ពិសិដ្ឋ ត្រូវបានមជ្ឈដ្ឋានមួយចំនួន មើលឃើញថា គឺផ្តន្ទាទោសក្នុងកម្រិតអប្បបរមាទាបបំផុត។

មន្ត្រីទាំង២រូបឈ្មោះ រ័ត្ន បុរី អាយុ៣៤ឆ្នាំ មុខងារប្រធានការិយាល័យវិនិយោគសាលារាជធានីភ្នំពេញ និងឈ្មោះ ម៉ៃ វ៉ាន់ណារុំ អាយុ៣៣ឆ្នាំ មុខងារបុគ្គលិកការិយាល័យ វិនិយោគសាលារាជធានីភ្នំពេញ ។

ក្នុងសវនាការជនជាប់ចោទ រ័ត្ន បុរី សារភាពថា នៅអំឡុងខែសីហា ឆ្នាំ២០១៥ មានក្រុមហ៊ុនរ៉ាយធិច បានមកទំនាក់ទំនងការិយាល័យផែនការវិនិយោគ ដើម្បីសុំចុះបញ្ជីបើកក្រុមហ៊ុនវិនិយោគ។

ពេលនោះលោកបានបង្គាប់ឲ្យក្រុមហ៊ុនបង់ប្រាក់ចំនួន២១លានរៀល ដោយបូកបញ្ចូលទាំងប្រាក់ពន្ធចុះបញ្ជី និងប្រាក់ពន្ធចុះពិនិត្យទីតាំងចំនួន៦លានរៀល ដោយប្រាក់ទាំង២១លានរៀលនេះ លោកបានឲ្យឈ្មោះ ម៉ៃ វ៉ាន់ណារុំ ជាអ្នកទទួលទុកដោយ មិនមានចេញវិក័យប័ត្រឲ្យក្រុមហ៊ុនវិញទេ។

ពេលរៀបចំបែបបទរួច លោកក៏បានឲ្យឈ្មោះ ណារុំ ជាមួយ និងតំណាងក្រុមហ៊ុនដកប្រាក់ដែលក្រុមហ៊ុន បានបង់ចំនួន៧លានរៀល យកទៅបង់នៅទីចាត់ការហិរញ្ញវត្ថុ និងទទួលមកវិញនូវវិក័យប័ត្រ ដែលបានបង់តែ៧លានរៀលប៉ុណ្ណោះ។

ចំពោះប្រាក់នៅសល់១៤លានរៀល គឺរក្សាទុកនៅការិយាល័យផែនការវិនិយោគ ដើម្បីទុកបង់ពន្ធលើតម្រូវការផ្សេងទៀតដូចជា បង់ឲ្យក្រុមប្រឹក្សាវិនិយោគកម្ពុជា និងបង់ចូលមន្ទីរហិរញ្ញវត្ថុជាដើម រហូតដល់ក្រុមហ៊ុនបានប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ៕

ដកស្រង់ពី៖FRESH NEW