Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាលស្រុកមង្គលបូរី ចុះបង្ក្រាបគ្រឿងញៀន២ទីតាំងផ្សេងគ្នា ឃាត់ជនសង្ស័យ១០នាក់ និងដកហូតថ្នាំ១០កញ្ចប់

  • Print

(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលស្រុកមង្គលបូរី បានចុះបង្ក្រាប និងចាប់ខ្លួនជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅ ២ទីតាំងផ្សេងគ្នា ចំនួន១០នាក់ ដកហូតថ្មាំញៀន១១កញ្ចប់ ព្រមទាំងដកហូតសម្ភារវេចខ្ចប់ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញ ស្ថិតនៅភូមិអូរអណ្តូងកើត ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

 លោកវរសេនីយ៍ទោ ស៊ី ឌី បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តបន្ទាយមានជ័យ ឲ្យដឹងថា ដោយមានការដឹកនាំពីលោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងរបស់លោកបានបន្តចុះបង្ក្រាបទប់ស្កាត់រាល់បទល្មើស ជាក់ស្តែង ក្នុងមូលដ្ឋានស្របតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា រហូតឈានទៅដល់ ឃាត់ខ្លួនជនសង្ស័យ ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅក្នុងមូលដ្ឋានខាងលើ។

លោកអធិការនគរបាល ស្រុកមង្គលបូរី បានបន្តថា នៅយប់រំលង់អាធ្រាត្រថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ លោកបានដឹកនាំកម្លាំង ជំនាញស្រុក ដោយមានការសហការជាមួយ កម្លាំងប៉ុស្តិ៍រដ្ឋបាលបន្ទាយនាង និងអូរប្រាសាទ បានចុះបង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ សារធាតុញៀន ដោយខុសច្បាប់២ទីតាំងផ្សេងគ្នា គឺនៅភូមិអូរអណ្តូងកើត ឃុំបន្ទាយនាង ឃាត់ខ្លួនមុខសញ្ញា ជួយដូរគ្រឿងញៀនបានចំនួន៦នាក់ និងនៅភូមិភ្នំត្បូង ឃុំអូរប្រាសាទ ឃាត់មុខសញ្ញាសង្ស័យបាន៤នាក់។

វត្ថុតាងដកហូតរួមមានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ICE ចំនួន១១កូនថង់តូច, ទូរសព័្ទដៃ៤គ្រឿង,ម៉ូតូចំនួន២គ្រឿង និងសំបកកូនថង់ សម្រាប់ច្រកថ្នាំញៀនមួយចំនួនធំ។

បច្ចុប្បន្ននេះ កម្លាំងនគរបាលស្រុកមង្គលបូរី បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង១០នាក់ រួមនឹងវត្ថុតាងទៅកាន់សាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

ដកស្រង់ពី៖FRESH NEW