Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្លាំងអាវុធហត្ថស្រុកបារាយណ៍ ចុះបង្រាបគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ៣នាក់ និងដកហូតបានវត្ថុតាងមួយចំនួន

  • Print

(កំពង់ធំ)៖ កម្លាំអាវុធហត្ថស្រុកបារាយណ៍ ខេត្តកំពង់ធំ បានចុះបង្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិត្រពាំងស្វាយ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ និងដកវត្ថុតាងមួយចំនួនទៀត។

 លោកវរសេនីយ៍ត្រី សេង សំ មេបញ្ជាការរងអាវុធស្រុកបារាយណ៍ ថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ធំ បានឱ្យដឹងថា កម្លាំងរបស់លោកធ្វើការ តាមដាន និងស្រាវជ្រាវជាយូរមកហើយ លុះដល់វេលាកើតហេតុខាងលើ កម្លាំងអាវុធហត្ថចូលទៅឆែកឆែរ នៅក្នុងបន្ទប់ជួលមួយកន្លែងដែល មានម្ចាស់ផ្ទះឈ្មោះ សេក  នាង ភេទស្រី អាយុ៦៥ឆ្នាំ ដែលមានរបងជាប់ និងខារ៉ាអូខេសម្រស់ពិភពថ្មី ក៏ប្រទះឃើញយុវជនប្រុសស្រី២នាក់ កំពុងប្រើប្រាស់គ្រឿងញៀន នៅក្នុងបន្ទប់ក៏ធ្វើការឃាត់ខ្លួនបានភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។

លោកវរសេនីយ៍ត្រី សេង សំ បានឱ្យដឹង ជនសង្ស័យទី១៖ ឈ្មោះ ធៀម ឌុល ភេទប្រុស អាយុ២២ឆ្នាំ មានទីលំបច្ចុប្បន្ននៅភូមិពពេជ្រ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ, ទី២៖ ឈ្មោះ ពោន ធារ៉ា ភេទស្រី អាយុ២៤ មានទីលំភូមិត្រពាំង ស្វាយ ឃុំបល្ល័ង្គ ស្រុបារាយណ៍ ខេត្តកំពង់ធំ,ជាអ្នករក្សារទុកគ្រឿងញៀនហើយជាម្ចាស់បន្ទប់, និងទី៣៖ ឈ្មោះ សេក នាង អាយុ៦៥ឆ្នាំ ជាម្ចាស់ផ្ទះមានទីលំនៅ ភូមិត្រពាំង ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

វត្ថុតាងដកហូតរួមមានថ្នាំញៀន៤កញ្ចប់តូច ធំ និងម៉ូតូមួយគ្រឿងម៉ាក ZOOMERX ពណ៌ខ្មៅគ្មានស្លាកលេខរួមជាមួយទូរស័ព្ទ មួយគ្រឿងផងដែរ។

បច្ចុប្បន្ននេះ ជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានអាវុធហត្ថស្រុកបារាយ៍ កសាងសំណុំរឿងបញ្ជូនទៅតុលាដំបូងខេត្តកំពង់ធំ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖FRESH NEW