Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លួចម៉ូតូបានមួយចំអិនកំពិស ត្រូវកម្លាំងនគរបាលចាប់បានម្នាក់ និងម្នាក់ទៀតកំពុងរត់គេចខ្លួន នៅក្រុងព្រះសីហនុ

  • Print

(ព្រះសីហនុ)៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវកម្លាំងនគរបាលចាប់បានភ្លាមៗ ក្រោយធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងបានសម្រេច តែរត់មិនសម្រេចដូចបំណង។

 ហេតុការណ៍នេះកើតឡើងនៅ វេលាម៉ោង០៣៖៣០នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់ សុខុមរម្យនា ស្ថិតក្នុងក្រុមទី១៧ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងខេត្តព្រះសីហនុ ទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មានពីករណីចោរលួចម៉ូតូភ្លាម ការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានធ្វើការស្ទាក់ និងដេញតាមជនសង្ស័យពីក្រោយ រហូតដល់ចំណុចភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ទើបចាប់បានជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក០២នាក់ រួមទាំងវត្ថុតាងយកមកធ្វើការសាកសួរ នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល។

លោកស្នងការរងបញ្ជាក់ថា ជនសង្ស័យដែលចាប់បានជាជនដៃដល់ឈ្មោះ ញឹម សុខចិត អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបុរីកីឡា រាជធានីភ្នំពេញ ដោយឡែកបក្ខពួកដែលរត់គេចខ្លួនឈ្មោះ រិទ្ធ អាយុជាង៣០ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ។

ដោយឡែកជនរងគ្រោះឈ្មោះ ណាង សរឿន អាយុ៤៩ឆ្នាំ មានទីលំនៅក្រុម១៧ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ។ ក្នុងនោះកម្លាំងនគរបាលជំនាញដកហូតបាន ម៉ូតូ០១គ្រឿង ម៉ាក Honda C125 ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ស្លាកលេខព្រះសីហនុ1D-7518។

បច្ចុប្បន្នជនសង្ស័យកំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្ដតាមច្បាប់ ដោយឡែកបក្ខពួកដែលរត់គេចខ្លួន កម្លាំងនគរបាលជំនាញកំពុងស្រាវជ្រាវតាមចាប់យកមកផ្តន្ទាទោសផងដែរ៕

ដកស្រង់ពី៖FRESH NEW