Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី ជួញដូរគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្ត

  • Print

ត្បូងឃ្មុំ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកតំបែរ សហការណ៍ជាមួយកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃំុត្រពាំងព្រីង និង មានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តត្បូងឃ្មុំ បានធ្វើការឃាត់ខ្លួនជនសង្ស័យ បានចំនួនមួយនាក់ពាក់ព័ន្ធករណីជួញដូរ និង រក្សាទុកនូវសារធាតុញៀនខុសច្បាប់់ ។

ករណីនេះបានធ្វើឡើងកាលពីវេលាម៉ោង ១៦ និង ៣៨ នាទីព្រឹកមិញថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០១៧ នៅភូមិជ័យសុខសាន្ត ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។ ដោយជនសង្ស័យឈ្មោះ សុះ នី ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិ ឃុំ កើតហេតុខាងលើ ។

បន្ទាប់ពីធ្វើការឃាត់ខ្លួនសមត្តកិច្ចដកហូតបានម្សៅក្រាមពណ៌ ស ថ្លា សង្ស័យថាជាសារធាតុញៀនចំនួន ១៤ កញ្ចប់ ក្នុងនោះធំ ២ កញ្ចប់ និង តូចចំនួន ១២ កញ្ចប់ និង សម្ភារះវេចខ្ចប់មួយចំនួនទៀត ។ បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងសមត្ថកិច្ចកសាងសំណំុរឿងបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំដើម្បីចាត់ការតាមនិតិវិធី ៕

សាន វិឡែម 4.8.2017