Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មួយយប់! គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្ស៦នាក់ និងរបួស២នាក់ នៅក្រុងតាខ្មៅ និងស្រុកកៀនស្វាយ

  • Print

(កណ្ដាល)៖ គ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នា ដោយមួយនៅក្រុងតាខ្មៅ និងមួយករណីទៀត នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល បណ្ដាលឲ្យមនុស្ស៦នាក់ស្លាប់ និង២នាក់រងរបួស នៅយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ។

 មន្ដ្រីនគរបាលខេត្តកណ្ដាលបានឲ្យដឹងថា ហេតុការណ៍នៅក្រុងតាខ្មៅ កើតឡើងរវាងរថយន្ដ Camry ឆ្លាម បុកជាមួយរថយន្ដធន់ធំដឹកទំនិញ បណ្ដាលឲ្យមនុស្ស៤នាក់ស្លាប់ និងរងរបួស២នាក់។ នគរបាលបញ្ជាក់ថា មូលហេតុមកពីរថយន្ដ Camry ឆ្លាម ស្ថិតក្នុងស្ថានភាពស្រវឹងជោគ ដែលកំពុងធ្វើដំណើរចេញពីខារ៉ាអូខេ។

ដោយឡែកមួយករណីទៀត នៅស្រុកកៀនស្វាយ រថយន្ដមួយគ្រឿងបុកជាមួយម៉ូតូ បណ្ដាលឲ្យស្ដ្រី២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង។

ក្រោយកើតហេតុវត្ថុតាងត្រូវបានកម្លាំងនគរបាលជំនាញ ធ្វើការវាស់វែងរួចយកទៅរក្សាទុកដើម្បីដោះស្រាយតាមច្បាប់៕

ដកស្រង់ពី៖FRESH NEW