Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្លាំងនគរបាលខេត្តព្រះសីហនុ បន្តប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ចាប់ជនសង្ស័យ៥នាក់ ដកហូតថ្នាំ១៤កញ្ចប់ និងម៉ូតូ៥គ្រឿង នៅស្រុកព្រៃនប់

  • Print

(ព្រះសីហនុ)៖ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍វាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបន្តប្រតិបត្តិការបង្ក្រាប ករណីចែកចាយគ្រឿងញៀន តាមមូលដ្ឋានរហូតឈានទៅដល់ការចាប់ខ្លួនជនសង្ស័យ៥នាក់ ព្រមទាំងដកហូតថ្នាំញៀនចំនួន១៤កញ្ចប់ និងម៉ូតូចំនួន៥គ្រឿងផងដែរ។

 លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះថា ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីល្ងាចម្សិលមិញ ស្ថិតនៅចំណុចស្ពាន៧ ស្ថិតក្នុងភូមិចំការកៅស៊ូឃុំជើងគោ ស្រុកព្រៃនប់។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «កម្លាំងនគរបាលរបស់យើង បានបង្ក្រាបករណីចែកចាយគ្រឿងញៀន០១ករណី ដកហូបានថ្នាំញៀនចំនួន១៤កញ្ចប់ (០៣កញ្ចប់ធំ និង១១កញ្ចប់តូច)ឃាត់ខ្លួនមនុស្សចំនួន០៥នាក់ និងម៉ូតូ០៥គ្រឿងទៀតផង»។

សម្រាប់ជនសង្ស័យទាំង៥នាក់ និងវត្ថុទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធី៕

ដកស្រង់ពី៖FRESH NEW