Social Network

រថយន្ត2គ្រឿងព្រលះគ្នាពេញទំហឹងហើយទៅបុកម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យមនុស្ស12នាក់រងរបួសធ្ងន់ស្រាល

 (ព្រៃវែង):មនុស្សប្រុសស្រីក្មេងចាស់ចំនួន12នាក់បានរងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកូរ៉េបុកជាមួយរថយន្តស៊ាំយ៉ុងពេញទំហឹងក្នុងទិសដៅច្រាស់គ្នាហើយក៍ជ្រុលទៅបុកនិងម៉ូតូមួយគ្រឿងទៀតកាលពីវេលាម៉ោង7និង30នាទីព្រឹកថ្ងៃទី12ខែកញ្ញាឆ្នាំ2017នៅលើកំណាត់ផ្លូវជាតិលេខ8ត្រង់ចំណុចភូមិទ្រា.ឃុំកញ្ចំ.ស្រុកពារាំង.ខេត្តព្រៃវែង។

តាមប្រភពព៌តមានបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តម៉ាកកូរ៉េច្នៃពណ៏ត្រេអីគ្មានស្លាកលេខបើកបរដោយឈ្មោះទូច.សុភក្ត្រ័ភេទប្រុសអាយុ33ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិត្រាំ.សង្កាត់រកាក្រៅ.ក្រុងរកាក្រៅ.ខេត្តតាកែវក្នុងទិសដៅពីភ្នំពេញទៅស្វាយអន្ទរ។

លុះមកដល់ចំណុចខាងលើក៍បានរ៉េចង្កូតទៅបុកជាមួយរថយន្តម៉ាកស៊ាំយ៉ុងពណ៏លឿងពាក់ស្លាកលេខភ្នំពេញ2AP.4272បើកបរដោយឈ្មោះអេង.ឌីណាភេទប្រុសអាយុ38ឆ្នាំមានទីលំនៅភូមិសាឡុង.ឃុំក្តឿងរាយ.ស្រុកកញ្ជ្រច.ខេត្តព្រៃវែងដែលកំពុងបើកបរច្រាស់ទិសគ្នាពេញទំហឹងហោះបើុងទៅប៉ះម៉ូតូC125ពណ៏ខ្មៅពាក់ស្លាកលេខភ្នំពេញ1FT.8862បើកបរដោយឈ្មោះសន់.នុនភេទស្រីអាយុ35ឆ្នាំមានទីលំនៅភូមិឃុំកើតហតុជិះឌុបម្តាយម្នាក់ឈ្មោះសន់.សេងអាយុ65ឆ្នាំបើកបរស្របទិសជាមួយរថយន្តស៊ាំយ៉ុងបណ្តាលឲ្យបុើងធ្លាក់ចូលទៅក្នុងប្រឡាយខាងក្រោមចិញ្ចើមថ្នល់ទាំងរថយន្តស៊ាំយ៉ុងនិងម៉ូតូ.រីឯរថយន្តកូរ៉េច្នៃនៅចំកាំងខ្លួនលើថ្នល់ជាតិ។

ប្រភពបន្តទៀតថាក្នុងករណីនេះបង្កឲ្យមនុស្សប្រុសស្រីចាស់ក្មេងចំនួន12នាក់រងរបួសធ្ងន់និងស្រាលទាំងសងខាង។ដោយភាគីម៉ូតូ2នាក់ម្តាយនិងកូនរបួសធ្ងន់ត្រូវសមត្ថកិច្ចស្រុកដឹកតាមរថយន្តសាមុយយកទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។

ចំណែកភាគីរថយន្តស៊ាំយ៉ុងមានអ្នករួមដំណើរសរុបចំនួន14នាក់តែរងរបួសស្រាលចំនួន7នាក់កុមារី2នាក់មនុស្សចាស់ប្រុសស្រីចំនួន5នាក់។រីឯភាគីរថយន្តកូរ៉េច្នៃមានអ្នករួមដំណើរចំនួន4នាក់របួសស្រាលចំនួន3នាក់បច្ចុប្បន្នអ្នករបួសស្រាលទាំងអស់កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកស្រុកពារាំង។ដោយឡែកមធ្យោបាយរថយន្តម៉ូតូទាំង3គ្រឿងត្រូវនគរបាលជំនាញចុះធ្វើការវាស់វែងចាត់ការតាមនីតិវិធី៕