Social Network

រោងចក្រហ្គាវ័ន្តកម្មករ តែងតែធ្វើកូដកម្មតវ៉ា ទាមទារប្រាក់ខែ គ្រប់ចំនួន រៀងរាល់ថ្ងៃ បើកប្រាក់ខែ

កណ្តាល ៖ កម្មករ កម្មការិនីរោងចក្រ ហ្គាវ័ន្ត ស្ថិតនៅក្នុងភូមិដីថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលបាននិយាយថា ការធ្វើកូដកម្មគឺជារឿងទម្លាប់របស់ពួកគាត់ទៅហើយ ព្រោះ ពេលដល់ ថ្ងៃបើកប្រាក់ខែម្តងៗ ភាគីរោងចក្រមិនដែលមានប្រាក់ បើកជូនពួកគាត់ តាមកិច្ច សន្យ៉ាម្តងណាឡើយ ដោយនិយាយយកលេសអីចេះ លេសអីចុះ ទំរាំបើកបានម្តង នេះជា លើកទី៤ហើយ ដែលពួកគាត់នាំគ្នា ធ្វើកូដកម្មដោយបិតផ្លូវលេខ២១បេ បែបនេះ ហើយនៅ ព្រឹកថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០១៧នេះ កម្មករបានធ្វើការការតវ៉ាបិតផ្លូវជាថ្មីម្តងទៀត។

 កម្មការិនីម្នាក់ដែលចូលរួមធ្វើកូដកម្មនោះឈ្មោះ ផន ភាព រស់នៅខេត្តតាកែវបាននិយាយថា ពួកគាត់ បានធ្វើកូដកម្មដោយអហិង្សា នៅក្នុងរោងចក្រ ចាប់តាំងពីថ្ងៃ១១ខែវិច្ឆិកា ឆ្នាំ២០១៧ ប៉ុន្តែភាគីរោងចក្រ នៅតែព្យាយាមមិនព្រមបើកប្រាក់ ខែជូនពួកគាត់ដដែល ដោយសារ តែម្ចាស់ផ្ទះជួលគេសួរនាំខ្លាំងពេក ធ្វើឲ្យពួកគាត់ទាល់រហូតបង្ខំចិត្ត នាំគ្នាមកធ្វើកូដកម្ម នៅព្រឹកថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ។

កម្មការិនីដដែលបានបន្តថា នេះជាលើកទី៤ ហើយដែលពួកគាត់នាំគ្នា ធ្វើកូដកម្មដោយ បិតផ្លូវបែបនេះ ដើម្បីឲ្យអាជ្ញាធរជួយពន្លឿន ដំណោះស្រាយជូនពួក ហើយពួកគាត់ដឹងដែរថា ការនាំគ្នាមកបិតផ្លូវបែប នេះ គឺវាខុសច្បាប់ ប៉ុន្តែដោយសារតែទាល់ច្រក ទើបបង្ខំចិត្តធ្វើបែប នេះ ផ្លូវសាធារណគឺវាប៉ះពាល់ច្រើន ទៅលើអ្នកដំណើរជួបការលំបាកខ្លាំង ហើយប្រសិនមាន រថយន្តពន្លត់ អគ្គិភ័យឬរថយន្តពេទ្យវិញកាន់ តែប៉ះពាល់បន្ថែមទៀត ប៉ុន្តែទោះបីយ៉ាង ណាក៏ពួកគាត់សូមអព្យាស្រ័យ ពីបងប្អូនទាំងអស់ផងដែរ ពួក គាត់ទាល់ច្រកតែប៉ុណ្ណោះ។

មន្ត្រីនគរបាលបាលដែលចុះទៅកន្លែងកើតហេតុនោះបាននិយាយថា អាជ្ញាធរក្រុង សហការណ៍ជា មួយមន្ទីរសេដ្ឋកិច្ចខេត្តកណ្តាល បានចូលទៅសម្របសម្រួល ជាមួយភាគី រោងកច្រនិងតំណាងកម្មករ កម្មការិនីទាំងអស់ផងដែរ អស់រយះពេល១ព្រឹក ជាលទ្ធផល ភាគីរោងចក្រ បានសុំបើកប្រាក់ខែបណ្តោះ អាសន្នដោយឲ្យម្នាក់៥០ដុល្លារនៅម៉ោង២រសៀល ប៉ុន្តែតំណាងកម្មករ មិនព្រមដោយពួកគាត់សុំបើក គ្រប់ចំនួន ។

មន្ត្រីដដែលបានបន្តទៀតថា កម្មករសរុបមានចំនួន៩៣៥នាក់ មានអ្នកបានបើក ប្រាក់រួច ចំនួន១៨៣ នាក់ នៅសល់ជាង៧០០នាក់ ដែលមិនបានបើក តែអ្នកមកធ្វើការបិតផ្លូវ គឺមាន ចំនួនតែ២០០នាក់នោះ មួយចំនួនទៀតនៅធ្វើកូដកម្ម ដោយអង្គុយនៅក្នុងរោងចក្រ ដោយស្ងៀមស្ងាត់ ប៉ុន្តែទោះបីយ៉ាងអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធកំពុងព្យាយាម សម្របសម្រួល ជូនកម្មករបន្តទៀត៕

ដកស្រង់ពី៖ដើមអម្ពិល