Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរសម្នាក់ ពេលកំពុងជិះកង់ ត្រូវកុងតឺន័របុកអូសរាប់ សិបម៉ែត្រ បណ្តាលឲ្យសា្លប់

  • Print

ភ្នំពេញ៖ បុរសជាសន្តិសុខ ឯកជនម្នាក់ ត្រូវបានរថយន្តកុងតឺន័រ១គ្រឿង បុកពីក្រោយ និងអូសចម្ងាយ រាប់សិបម៉ែត្រ បណ្ដាលឲ្យ បាក់ឆ្អឹង ដាច់សាច់ និងធ្លាយពោះវៀនគួរ ឲ្យសង្វេគបំផុត បង្កការភ្ញាក់ ផ្អើលនៅព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមផ្លូវបេតុងកែង ផ្លូវជាតិលេខ៤ ត្រង់ចំណុចក្លោងទ្វារវត្តស្វាយ ផ្អែម ស្ថិតនៅក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

 នគរបាលបានឲ្យដឹងថា ជនរងគ្រោះក៏មិនត្រូវបានគេស្គាល់ អត្តសញ្ញាណ ជិះកង់១គ្រឿង ពាក់អាវប៉ាក់អក្សរសន្តិសុខឯកជន AGS Security  ពេលកំពុងជិះកង់នៅលើផ្លូវកើតហេតុខាងលើ ជនរងគ្រោះត្រូវរថយន្ត បុកអូសចម្ងាយរាប់សិបម៉ែត្រ បណ្ដាលឲ្យ ដាច់សាច់ បាក់ឆ្អឹងនិងធ្លាយពោះវៀនគួរ ឲ្យសង្វេគបំផុត។

ចំណែករថយន្តបង្កហេតុមិនត្រូវបាន ស្គាល់ម៉ាក បានព្យាយាមបើករត់គេច តែត្រូវបានកម្លាំងប៉ុស្ដិ៍កន្ទោក និងនគរបាលចរាចរ ខណ្ឌពោធិ៍សែនជ័យ ធ្វើការស្ទាក់ចាប់បាន យកទៅរក្សាទុក នៅការិយាល័យ បច្ចេកទេស នៃស្នងការដ្ឋានគរបាល រាជធានីភ្នំពេញ រងចាំដោះស្រាយ នៅពេលក្រោយ៕

ដកស្រង់ពី៖ដើមអម្ពិល