Social Network

នគរបាល ឃាត់ខ្លួនជន សង្ស័យ២នាក់ ដកហូតថ្នាំញៀន បាន១៤កញ្ចប់ នៅស្រុក បន្ទាយមាស

កំពត: កម្លាំងនគរបាលគ្រឿងញៀនខេត្ត សហការជាមួយកម្លាំង ជំនាញស្រុកបន្ទាយមាស ចុះបង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនជនចែកចាយ និងប្រើប្រាស់ បានចំនួន ២នាក់ ដកហូតបានថ្នាំ១៤កញ្ចប់ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៧ នៅ ចំណុច ភូមិកណ្តាញ់ ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

 មន្ត្រីនគរបាលគ្រឿងញៀនខេត្ត បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ រួមមាន ១-ឈ្មោះ ទន់ ប៊ុនលី ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុ និង ២-ឈ្មោះ ស៊ូ សុខជាតិ ភេទ ប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិជាមួយគ្នា និងដកហូតវត្ថុតាង រួមមាន ១-ម្ស៉ៅក្រាម ពណ៌សថ្លា ចំនួន១២កញ្ចប់តូច ២-ថ្នាំញៀន ពណ៌ក្រហម ចំនួន ១កញ្ចប់ មាន៨គ្រាប់ ៣-ថ្នាំញៀន ពណ៌ ខៀវ មាន១គ្រាប់ ជនសង្ស័ឆ្លើយប្រាប់ថា ខ្លួនបានដំឲ្យ ហើយច្រកក្នុង ១ថង់ ដូច្នេះ សរុប ១៤កញ្ចប់។

 បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ កំពុង បន្តការសាកសួរ នៅការិយាល័យនគរបាល ប្រឆាំង បទល្មើសគ្រឿងញៀនខេត្ត ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖ដើមអម្ពិល