Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្តកែច្នៃ បុករថយន្ត Isuzu បណ្តាលឲ្យ បុរសម្នាក់ស្លាប់

  • Print

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្តកែឆ្នៃបុក រថយន្ត Isuzu បណ្តាលឲ្យមានមនុស្សម្នាក់ បានស្លាប់ និង របួសស្រាលម្នាក់ កាលពីម៉ោង៨និង២០នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ចំណុចភ្នំរាំង ស្ថិតក្នុងភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ  ខេត្ត ប៉ៃលិន។

 មន្រ្តីនគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆាយ ឡៃ ភេទប្រុស អាយុ៥៧ ឆ្នាំ (រងរបួសស្រាល) រស់នៅភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង បើកបរ រថយន្តម៉ាក Isuzu ពាក់ផ្លាកលេខ ខេមរភូមិន្ទ ២-៣៥២៥ (ខូចខាតធ្ងន់) និងអ្នករួមដំណើរ ឈ្មោះ ឈឹម ផន ភេទប្រុស អាយុ ៦៤ឆ្នាំ មុខរបរនគរបាលវរព្រំដែនគោកលេខ ៨២៣ (ស្លាប់នៅនឹងកន្លែងកើតហេតុ)។

ចំណែកម្ចាស់រថយន្តកែច្នៃមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយរត់គេចខ្លួនបាត់ ស្រមោល។ ក្រោយធ្វើការត្រួតពិនិត្យ សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍ នេះបណ្តាល មកពីអ្នកបើកបរមិនប្រកាន់ស្តាំ។

បច្ចុប្បន្នវត្ថុតាងត្រូវបានរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការ ដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីរងចាំការដោះស្រាយ។ ចំណែកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដកស្រង់ពី៖ដើមអម្ពិល