Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួនជន សង្ស័យម្នាក់ រឹបអូសថ្នាំញៀន ១៧កញ្ចប់ បញ្ជូនទៅតុលាការ

  • Print

កណ្តាល ៖ ជនសង្ស័យម្នាក់ ត្រូវនគរបាល ស្រុកអង្គស្នួល ឃាត់ខ្លួនដកហូតថ្នាំញៀន ១៧កញ្ចប់ចាត់ការទៅតាមផ្លូវច្បាប់ កាលពីម៉ោងជិត១១ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិព្រៃពេល ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

 នគរបាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះស្រស់ ពេជ្រនី ភេទ ប្រុស អាយុ២៦ឆ្នាំ ជនជាតិ ខ្មែរ មានមុខរប មិនពិតមានទីលំនៅភូមិព្រៃពេល ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួលខេត្តកណ្តាល។

នគរបាលបានបន្តថា មុនពេលកើតហេតុ ខាងលើកម្លាំងជំនាញ បានទទួលពត៌មាន ពីមហា ជនថា មានជនសង្សយ័កំពង់ជួញដូរថ្នាំញៀននិងប្រើប្រាស់ នៅចំណុច កើតហេតុខាងលើ ភ្លាមនោះកម្លាំងជំនាញ បានសហការជាមួយ កម្លាំងប៉ុស្តិ៏រដ្ឋបាល ក្រាំងម្កាក់ចុះទៅដល់ កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនសង្ស័យ ដើម្បីត្រួតពិនិត្យរកឃើញថ្នាំ ញៀន១៧ កញ្ចប់ និងឧបករប្រើប្រាស់មួយចំនួនទៀត បញ្ជូនទៅអធិការដ្ឋាន ដើម្បីសាកសួរ។

នៅចំពោះមុខនគរបាលជនសង្ស័យបានសារភាពថា ថ្នាំញៀនទាំងនោះជា របស់គេបាន ទិញពីជនមិនស្គាល់ម្នាក់ដើម្បីយកទៅលក់បន្ត រួចកសាងសំណុំរឿងចាត់ការ ទៅតាមផ្លូវច្បាប់៕

ដកស្រង់ពី៖ដើមអម្ពិល