អ្នកបើករថយន្តដឹកហ្គាស ងងុយដេកមួយភាំង ស្រាប់តែដឹងខ្លួន បុកគូទរថយន្តដឹកស្រូវ កំពុងចតស្ងៀម
- Details
- Category: Social Security News
ភ្នំពេញ ៖ បុរសម្នាក់បើក រថយន្តស៊ីទែនហ្គាស មួយគ្រឿង ងងុយដេកមួយភាំង រថយន្តបាន បុកគូទរថយន្ត ដឹកស្រូវកំពុងចតស្ងៀម បង្កការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោង១យប់ ថ្ងៃទី ២២ ខែធ្នូរ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិចាន់ ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង ។
នគរបាលប៉ុស្តិ៍ឃុំព្រៃកណ្តៀង បានឲ្យដឹងថា រថយន្តស៊ីទែនហ្គាស ម៉ាកហ៊ីនដាយ ពណ៌ស លាយក្រហម ស្លាកលេខ ភ្នំពេញ 3B-4863 បើកបរដោយឈ្មោះ មឺន ណារិទ្ធ ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ បានបុកគូទរថយន្តដឹក ស្រូវហ៊ីនដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3C-1969 បើកបរដោយឈ្មោះ ពេជ្រ ឡេង ភេទប្រុស អាយុ ៤៣ឆ្នាំ ជាអាជីវករ រស់នៅភូមិដូង ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង។
មន្ត្រីដដែលបន្តថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនមានរបួសមនុស្សទេ តែរថយន្តទាំងពីរ បានខូចខាតាំងសងខាង ៕
ដកស្រង់ពី៖ដើមអម្ពិល