Social Network

ទប់​ទឹក​ភ្នែក​មិន​ជាប់! ព្រះសង្ឃ​មួយ​អង្គ​រៀបរាប់​រឿង​បាត់​បង់​ញោម​និង​ប្អូនស្រី ក្នុង​ភ្នក់​ភ្លើង​នៅ​ឧត្តរមាន​ជ័យ

ថ្ងៃដែលខ្ញុំបានមកដល់ដីកំណើត អ្វីៗគឺត្រូវបានរលាយសាបសូន្យអស់ហើយ អ្នកម្ដាយ និងប្អូនស្រីតូចៗជាទីស្រលាញ់បានក្លាយទៅជាសាកសពយ៉ាងអាណោចអាធមនៅលើពំនូកធ្យូង។ នេះសារដ៏សោកសង្រេងរបស់ព្រះសង្ឃ ព្រះនាម Chan Sarin សរសេរនៅលើគណនីហ្វេសប៊ុក។

ព្រះសង្ឃអង្គនេះបន្តថា «អស់រយៈពេលជាច្រើនឆ្នាំ ពួកយើងស្ទើរតែមិនបានឃើញមុខគ្នាសោះ សូម្បីតែសំឡេង ដោយរំពឹងថានឹងមានពេលជួបជុំដ៏ល្អមួយនៅថ្ងៃអនាគត តែចុងក្រោយសូម្បីតែមុខមាត់ក៏មិនបានឃើញផង...ពេលនិយាយទូរស័ព្ទម្ដងៗញ៉ោមស្រីតែងនិយាយថា នឹកលោកកូន.. ហើយប្អូនៗតែងតែសួរថាតើពេលណាទើបលោកបងមកលេង...តែកូនប្រុសបែរជាមិនសូវមានពេលវេលាជាមួយឡើយ នេះគឺជាវិប្បដិសារីដ៏ធំក្នុងជីវិតខ្ញុំ»។

ព្រះតេជគុណChan Sarin គឺជាកូនប្រុស និងបងប្រុស របស់ជនរងគ្រោះ៣នាក់ ដែលមានម្តាយ និងប្អូនស្រី២នាក់ បានស្លាប់យ៉ាងអាណោមអាធមក្នុងហេតុការណ៍ ភ្លើងឆេះតូចលក់អីវ៉ាន់ចាប់ហួយ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កាលពីម៉ោង ១ យប់ ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០១៨ ។

ដកស្រង់ពី៖Sabay